ឆ្លងចរន្តអគ្គិសនី បង្កជាអគ្គីភ័យឆេះផ្ទះ០១ខ្នងទាំងស្រុង នៅក្រុងបាត់ដំបង

បាត់ដំបង ៖ ផ្ទះ០១ខ្នងត្រូវបានអគ្គីភ័យឆាបឆេះ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ ក៏ដូចជាសមត្ថកិច្ចចេញអន្តរាគមន៍ពន្លត់ នៅវេលាម៉ោង១៩និង៥៥ ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៥ នៅត្រង់ចំណុចក្រុមទី៧ ភូមិរំចេក២ សង្កាត់រតនៈ ក្រុងបាត់ដំបង ។

ករណីអគ្គីភ័យខាងលើនេះដែរ បណ្តាលអោយឆេះផ្ទះ០១ខ្នង ទំហំ ៥ម៉ែត្រ×៧ម៉ែត្រ សង់អំពីឈើ ដំបូលស័ង្កសី ឆេះអស់ទាំងស្រុង រួមជាមួយសម្ភារប្រើប្រាស់ក្នុងផ្ទះ ដែលមានម្ចាស់គ្រោះ ឈ្មោះ ឆាយ ផារី ភេទស្រី អាយុ ៥៥ឆ្នាំ មានទីលំនៅភូមិរំចេក២ សង្កាត់រតនៈ ក្រុងបាត់ដំបង ។

នៅក្នុងហេតុការណ៍គ្រោះអគ្គិភ័យនេះដែរ ការិយាល័យនគរបាលបង្ការពន្លត់អគ្គីភ័យ និងសង្រ្គោះ បានចេញរថយន្តពន្លត់អគ្គីភ័យចំនួន០៣គ្រឿងក្នុងការចុះអន្តរាគមន៍ពន្លត់ដោយបានប្រើប្រាស់ទឹកអស់ចំនួន០៣រថយន្តទើបគ្រប់គ្រងបានទាំងស្រុងមិនបង្កអោយឆ្លងរាលដាលទៅផ្ទះអ្នកជិតខាងឡើយ ៕

ដោយ ៖ សាលី

CATEGORIES
Share This