សមត្ថកិច្ចចម្រុះ ចុះបង្រ្កាបអាជីវកម្មរ៉ែមាសអាណាធិបតេយ្យ​ នៅស្រុករវៀង​

ព្រះវិហារ ៖ ទីតាំងធ្វេីអាជីវកម្មរ៉ែមាស អាណាធិបតេយ្យ​មួយកន្លែង ស្ថិតក្នុងភូមិត្រពាំងទន្ទឹម ឃុំរមទម ស្រុករវៀង​ ខេត្តព្រះវិហារ​ ​ត្រូវបានមន្រ្តីជំនាញនៃមន្ទីររ៉ែ និងថាមពល​ កាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥ សហការណ៍ជាមួយ កងរាជអាវុធហត្ថខេត្ត​ ចុះបង្ក្រាប និងបំផ្លាមចោល។

លោក ស៊ុន ច័ន្ទរក្សា ប្រធានមន្ទីររ៉ែ និងថាមពលខេត្តព្រះវិហារ បានអោយដឹងថា ដោយមានការឯកភាពជាគោលការណ៍ពីឯកឧត្តមអភិបាលខេត្ត និងឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត លោកបានសហការជាមួយកងកម្លាំងប្រដាប់អាវុធ ធ្វើការបង្រ្កាបទីតាំងធ្វេីអាជីវកម្មរ៉ែមាស ដែលមានម្ចាស់ដីឈ្មោះ យាយ ចាង ។

តាមការចុះបង្រ្កាបជាក់ស្តែង សមត្ថកិច្ចបានត្រឹមតែបំផ្លាញរណ្តៅរ៉ែជាច្រើន ។ ចំណែកឯម្ចាស់ទីតាំង និងជនប្រព្រឹត្តធ្វើអាជីវកម្ម បង្រ្កាបមិនបានទេ។

សូមបញ្ជក់ថា ទោះបីជាមានបទល្មើសជីករុករករ៉ែមាសកើតមានអាណាធិបតេយ្យ ក៏ដោយតែងត្រូវបានសមត្ថកិច្ចបង្រ្កាបបានជាបន្តបន្ទាប់ ៕

CATEGORIES
Share This