ឆ្លងចរន្តអគ្គិសនី ឆេះផ្ទះ០១ខ្នង នៅស្រុកថ្មគោល

បាត់ដំបង ៖ ផ្ទះ០១ខ្នង ត្រូវបានអគ្គីភ័យឆាបឆេះបង្កការភ្ញាក់ផ្អើលទាំងប្រជាពលរដ្ឋ និងសមត្ថកិច្ចចេញអន្តរាគមន៍ពន្លត់នៅវេលាម៉ោង ១៧និង១៥នាទី ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៥ នៅចំណុចភូមិព្រៃលាវ ឃុំបន្សាយត្រែង ស្រុកថ្មគោល ខេត្តបាត់ដំបង។

ផ្ទះដែលត្រូវអគ្គីភ័យឆាបឆេះខាងលើមាន ទំហំ 6 ម៉ែត្រ X 7 ម៉ែត្រ សង់អំពីថ្មក្រោមឈើលើ  ជញ្ជាំងស័ង្កសី ដំបូលប្រក់ស័ង្កសី (ខូចខាតទាំងស្រុង) រួមជាមួយសម្ភារៈ ,សំបុត្រកំណើត ,សៀវភៅគ្រួសារ , អត្តសញ្ញាណបណ្ណ , លុយខ្មែរចំនួន ១០០,០០០(មួយរយពាន់រៀល) , សំលៀកបំពាក់មួយចំនួន , និងសម្ភារៈដំណេកមួយចំនួន គិតជាទឹកប្រាក់សរុបប្រហែល ១៤,០០០,០០០៛ (ដប់បួនលានរៀល)ដែលម្ចាស់ផ្ទះឈ្មោះ ម៉ៅ ចាប ភេទប្រុស អាយុ ៥៥ឆ្នាំ រស់នៅភូមិព្រៃលាវ ឃុំបន្សាយត្រែង ស្រុកថ្មគោល ខេត្តបាត់ដំបង។

នៅក្នុងហេតុការណ៍គ្រោះអគ្គីភ័យខាងលើនេះដែរ ភ្លាមៗសមត្ថកិច្ចបានចេញរថយន្តអគ្គីភ័យចំនួន០១គ្រឿងចុះជួយអន្តរាគមន៍ពន្លត់ ដោយប្រើប្រាស់ទឹកអស់ចំនួន០១ឡាន ព្រមទាំងបានប្រជាពលរដ្ឋជិតខាងជួយបូមទឹកពន្លត់ផងទើបគ្រប់គ្រងស្ថានភាពបាន ៕

CATEGORIES
Share This