ពលរដ្ឋក្រុងប៉ោយប៉ែត រងផលប៉ះពាល់ខូចខាត់ទ្រព្យសម្បត្តិជាច្រើន ដោយជំនន់ទឹកភ្លៀង
ប៉ោយប៉ែត ៖ ជំនន់ទឹកភ្លៀងជនលិចផ្លូវ និងផ្ទះសម្បែងប្រជាពលរដ្ឋ ក្រុងប៉ោយប៉ែត ដែលមិនធ្លាប់មាន តាំងពីរសៀលដល់យប់ថ្ងៃទី១០ ខែឧសភា ២០២៥ បានបង្កផលប៉ះពាល់ខូចខាត់ទ្រព្យសម្បត្តិពលរដ្ឋជាច្រើន។
តាមការបង្ហោះតាមបណ្តាញហ្វេសបុក និងការអោយដឹងពីប្រជាពលរដ្ឋ បានប្រាប់អោយដឹងថា ភ្លៀងមួយមេធំ ដែលមិនធ្លាប់មាននៅក្រុងប៉ោយប៉ែត រយៈពេលជាង៣ម៉ោង ចាប់ពីម៉ោង១ រហូតដល់ម៉ោង៣ជាងរសៀល បណ្តាលជន់លិចកំណាត់ផ្លូវជាតិលេខ៥ កន្លែងខ្លះជិតម៉ែត្រ និងតាមផ្លូវមួយចំនួនក្នុងភូមិសាស្ត្រសសង្កាត់អូរជ្រៅ និងសង្កាត់ប៉ោយប៉ែត នៃតំបន់បន្ទាប់ពីកាសុីណូ និងសង្កាត់ផ្សារកណ្តាល ។
ជំនន់ទឹកភ្លៀងនេះ បណ្តាលជន់លិចផ្លូវធ្វើអោយម៉ូតូ និងយានយន្តជាច្រើនគ្រឿង មិនអាចចរាចរបាន និងធ្វើអោយទឹកលិចចូលម៉ាសុី នាំអោយខូចហូរហែរ លុះព្រឹកឡើងយកម៉ូតូ រថយន្តទៅដូរប្រេងម៉ាសុីន និងបោកពូកឡាន។ ចំណែកតាមផ្ទះសម្បែងប្រជាពលរដ្ឋ ទឹកហូរចូលលិចដល់ក្នុងផ្ទះ បណ្តាលអោយខូចសំភារៈរបស់ប្រើប្រាស់អស់ជាច្រើន ជាពិសេសផ្ទះអាជីវករលក់ដូរត្រូវបានទឹកហូរចូលលិចខូចទំនិញអស់ជាច្រើនដែរ។
ពលរដ្ឋបានបន្តទៀតថា ក្រុងប៉ោយប៉ែត វាជាធម្មតាអោយតែមានភ្លៀងទឹកលិចជាធម្មតា ទៅហើយ តែមិនដែលដូចលើកនេះទេ គឺ ភ្លៀងខ្លាំងបង្កអោយជន់លិចខ្លះលើផ្លូវទឹកហូររហូតដល់កំពស់មួយម៉ែត្រ ដែលមិនអាចអោយគេចផុតពីចូលលិចផ្ទះបានឡើយ។
ជាមួយនិងជំនន់ទឹកភ្លៀងនេះដែរ អាជ្ញាធរក្រុងប៉ោយប៉ែត ក៏ដូចជាប្រធានក្រុមការងារចុះជួយក្រុងប៉ោយប៉ែត និងសមត្ថកិច្ច បានបានអោយអាជ្ញាធរ បិតផ្លូវមួយចំនួនដែលទឹកលិចខ្លាំង ការពាររថយន្តឆ្លងកាត់ ទឹករលកចូលផ្ទះប្រជាពលរដ្ឋ ប៉ះពាល់ដល់សម្ភារៈ ហើយចុះអន្តរាគមន៍ជួយរុញម៉ូតូ រថយន្ត និងអន្តរាគមន៍ជួយពលរដ្ឋតាមលំនៅដ្ឋាន ៕







