លោកជំទាវ បាន ស្រីមុំ សម្របសម្រួលក្រៅប្រព័ន្ធតុលាការបញ្ចប់ករណីនិស្សិតស្រី ជិះម៉ូតវ៉ាជែង ទៅបុករថយន្តម្ខាងទៀតបណ្តាលអោយស្លាប់ នៅខេត្តប៉ៃលិន

ប៉ៃលិន ៖ លោកជំទាវបាន ស្រីមុំ អភិបាលខេត្តប៉ៃលិនកាលពីព្រឹកថ្ងៃទី១៩ ខែឧសភាឆ្នាំ២០២៥នៅនឹងសាលាខេត្តបានសម្របសម្រួលក្រៅប្រព័ន្ធតុលាការដោយអនុវត្តតាមនយោបាយឈ្នះៗរបស់សម្តេចតេជោ ហ៊ុន សែនគ្មានអ្នកឈ្នះគ្នានអ្នចាញ់បញ្ចប់ករណីប្តឹងផ្តល់ករណីគ្រោះថ្នាក់ចរាចរណ៍ដនិស្សិតស្រីឆ្នាំទី៤ម្នាក់ជិះម៉ូតូក្នុងល្បឿនលឿន និងវ៉ាជែងដោយការធ្វេសប្រហែស ជ្រុលទៅបុកចំពីមុខរថយន្តកំពុងបើកបញ្ច្រាស់ទិសគ្នា បណ្តាលអោយស្លាប់នៅនឹងកន្លែង កាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៥កន្លងទៅ ។

តាមការសម្របសម្រួលតភាគីខាងម៉ូតូនិងរថយន្តបានបញ្ចប់ដោយមានការយោគយល់ និងឯកភាពគ្នាទទួលស្គាល់កំហុសទាំងសងខាង ទាំងដ្នាមញញឹមនិងភាពពេញចិត្ត ក្រោមការសម្របសម្រួលពីលោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ដោយលើកយកគោលនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោគឺឈ្នះទាំងអស់គ្នាដោយគ្មានការបង្ខិតបង្ខំពីអាជ្ញាធរ សមត្ថកិច្ចឬនរណាម្នាក់ឡើយ។

ជាមួយគ្នានេះដែរ លោកជំទាវ អភិបាលខេត្ត បានណែនាំដល់បងប្អូនកូនក្មួយទាំងអស់ ត្រូវគោរពច្បាប់ចរាចរណ៍អោយបានខ្ជាប់ខ្ជួនទាំងម៉ូតូទាំងរថយន្តត្រូវបើកបរតាមល្បឿនកំណត់កុំបើកលឿនពេកនាំអោយគ្រោះថ្នាក់ដល់ជីវិតអ្នកដទៃនិងខ្លួនឯង។
លោកជំទាវ ក៏សូមចូលរួមសោកស្តាយនិងចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារសព ដែលជានិស្សិត និងខាងភាគីរថយន្តផងដែរ។ លោកជំទាវ បានឧបត្ថម្ភថវិកា ដល់ភាគីទាំងសងខាង ក្នុងម្នាក់ៗ ៤លានរៀល។

ជាការគិតគូដល់និស្សិតបញ្ជៀសគ្រោះថ្នាក់ចរាចរណ៍ ដោយសារសិស្សនិស្សិតជិះម៉ូតូទៅសិក្សាបន្តនៅឯខេត្តបាត់ដំបង លោកជំទាវអភិបាលខេត្ត បានផ្តល់រថយន្តក្រុងជាង១០គ្រឿង ដើម្បីដឹកសិស្សនិស្សិតទៅមក ជារៀងរាល់ថ្ងៃចុងសប្តាហ៍ ដោយមិនគិតថ្លៃឡើយ ដូចនេះសូមបងប្អូនកូនក្មួយ បន្តជិះរថយន្តក្រុងនេះដើម្បីសុវត្ថិភាពទាំងអស់គ្នា៕

CATEGORIES
Share This