លោក ចាវ ប៉េងណាំ ត្រូវបានចាត់តាំងជា ប្រធានស្តីទីសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ (IPA)

ភ្នំពេញ ៖ យោងតាមសេចក្តីជូនដំណឹងរបស់សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ (IPA) នារសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ លោក ចាវ ប៉េងណាំ អនុប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ត្រូវបានសម្រេចចាត់តាំងជា “ប្រធានស្តីទីសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ”។

សេចក្តីជូនដំណឹងរបស់សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ បានរំលេចខ្លឹមសារយ៉ាងដូច្នេះថា គណៈកម្មាធិការប្រតិបត្តិសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ សូមប្រគេន និងជម្រាបជូនដល់ថ្នាក់ដឹកនាំ និងសមាជិក សមាជិកា នៃសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ គ្រប់លំដាប់ថ្នាក់ ព្រមទាំងសាធារណជនទាំងអស់ មេត្តាជ្រាបថា យោងលិខិតស្នើសុំច្បាប់ឈប់សម្រាកពីការងារមួយរយៈពេល របស់លោកបណ្ឌិត ទូច វណ្ណៈ ប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ចុះថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ ដោយមូលហេតុ លោកបណ្ឌិត ជាប់រវល់ការងារច្រើន និងមានបញ្ហាសុខភាព និងយោងតាមស្មារតីអង្គប្រជុំគណៈកម្មាធិការប្រតិបត្តិ នាថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៥ គណៈកម្មាធិការប្រតិបត្តិ បានឯកភាពសម្រេចចាត់តាំងលោក ចាវ ប៉េងណាំ អនុប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ជាប្រធានស្តីទី ដើម្បីដឹកនាំ ចាត់ចែង និងអនុវត្តការងាររបស់សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យទាំងមូល ចាប់ពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ នេះតទៅ រហូតដល់មានការជូនដំណឹងជាថ្មី ៕

CATEGORIES
Share This