ឯកឧត្តម អុិន ចន្ថា អញ្ជើញចុះត្រួយពិនិត្យ និងវាយតម្លៃបញ្ចប់សុពលភាពលើលទ្ធផលការងារថែទាំខួបផ្លូវ ១ខ្សែ ប្រវែង១៣០០០ម៉ែត្រ ស្ថិតនៅឃុំតាផូ ស្រុកស្វាយចេក

បន្ទាយមានជ័យ ៖ ផ្លូវមួយខ្សែ(ផ្លូវរលួស.តាផូ) ដោយក្រាលល្បាយក្រួសប្រវែង១៣០០០ម៉្រែត ត្រូវបានឯកឧត្តម អុិន ចន្ថា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ ដឹកនាំក្រុមការងារអន្តរក្រសួង (មានតំណាងក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ) ចុះត្រួតពិនិត្យ និងវាយតម្លៃបញ្ចប់សុពលភាព លើលទ្ធផលការងារថែទាំខួប ផ្លូវ១ខ្សែនេះតភ្ជាប់ពីផ្លូវជាតិលេខ៥៦ ចំណុចឃុំរលួស ទៅដល់ភូមិតាផូ ឃុំតាផូ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ដែលទទួលការអនុវត្តដោយមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបន្ទាយមានជ័យ ។

ការចុះពិនិត្យនេះ ក៏មានការចូលរួមអមដំណើរដោយលោកស្រី កែវ ពេជ្ជតា អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ តំណាងឲ្យលោក ជា យុទ្ឋារុណ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តបន្ទាយមានជ័យ និងក្រុមការងារបច្ចេកទេស នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត នាថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ ។

លោកស្រី កែវ ពេជ្ជតា អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ បានរាយការណ៍ដឹងថា មន្ទីរអភិវឌ្ឍន៍ជនបទខេត្តបន្ទាយមានជ័យ បានទទួលការអនុវត្ត ការថែទាំខួបផ្លូវចំនួន ១ខ្សែ ដោយក្រាលល្បាយក្រួសប្រវែង១៣០០០ម៉្រែត ទទឹង ៥ម្រែត កម្រាស់ ០,២០ម៉្រែត ដែលតភ្ជាប់ពីផ្លូវជាតិលេខ៥៦ ចំណុចឃុំរលួស ទៅដល់ភូមិតាផូ ឃុំតាផូ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។

ថ្លែងក្នុងឱកាសនោះឯកឧត្តម អុិន ចន្ថា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានមានប្រសាសន៍លើកឡើងថា រាជរដ្ឋាភិបាលបច្ចុប្បន្ន ក្រោមការដឹកនាំដ៏ត្រឹមត្រូវឈ្លាសវៃ និងប្រកបដោយសមត្ថភាព និងចក្ខុវិស័យវែងឆ្ងាយ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បាននិងកំពុងបន្តខិតខំអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ ឱ្យកាន់តែរីកចម្រើនទៅមុខបន្ថែមទៀត ដោយបានដាក់ចេញនូវ “យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១” ដែលបានកំណត់ អាទិភាពគន្លឹះ៥ ។ ដោយឡែកពាក់ព័ន្ធនិងវិស័យអភិវឌ្ឍជនបទ ត្រង់មុំទី៣ នៃបញ្ចកោណទី៤ បានបញ្ជាក់ច្បាស់អំពីការលើកស្ទួយ និងលើកកម្ពស់ការអភិវឌ្ឍជនបទ តាមរយៈការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍ជនបទ ការលើកកម្រិតគុណភាពហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ។

ឯកឧត្តម បានធ្វើការកោធសរសើរ និងវាយតម្លៃចំពោះលោក.លោកស្រី ថ្នាក់ដឹកនាំមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបន្ទាយមានជ័យ ដែលបានសហការ សាមគ្គីភាពគ្នាក្នុងការអនុវត្តការងាររយៈពេលកន្លងមក។ ជាពិសេសត្រូវបន្តចុះអនុវត្តត្រួតពិនិត្រ និងថែទាំផ្លូវប្រកបដោយគុណភាព និងមានប្រសិទ្ធភាពខ្ពស់ ក្នុងការប្រើប្រាស់ បានយូរអង្វែង និងបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋយើងនៅមូលដ្ឋានផងដែរ ៕

CATEGORIES
Share This