បុរសម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់ ក្រោយជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍
បាត់ដំបង ៖ យ៉ាងហោចណាស់បុរសម្នាក់ជាតៃកុងឡានបានស្លាប់ភ្លាមៗ និងម្នាក់ទៀតរងរបួសធ្ងន់ ក្រោយជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ នៅវេលាម៉ោង ១៤និង២៥នាទី ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៥ នៅតាមបណ្តោយផ្លូវហៃវេ ជិតផ្លូវបំបែកទៅភ្នំសំពៅ ស្ថិតក្នុងភូមិច្រាបក្រសាំង សង្កាត់វត្តគរ ក្រុងបាត់ដំបង។
ប្រភពពីពលរដ្ឋនៅកន្លែងកើតហេតុបានប្រាប់ថា នៅមុនពេលកើតហេតុគេឃើញរថយន្តធន់ធំមួយគ្រឿងម៉ាកHYUNDAI ពណ៌ខៀវមួយគ្រឿង ពាក់ផ្លាកលេខ កំពង់ចាម 3A-9383 បើកបរដោយបុរសម្នាក់ ទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុរថយន្តខូចក៏បានឈប់ចតនៅចិញ្ចើមផ្លូវនិងបានហៅជាងមកធ្វើការជួសជុល លុះមួយសន្ទុះក្រោយមកក៏មានរថយន្តធុនធំមិនស្គាល់ម៉ាកមួយគ្រឿងផ្សេងទៀតបើកមកពីក្រោយបុកពេញទំហឹងបណ្តាលអោយអ្នកបើកបរដែលកំពុងបើកទ្វាររថយន្តស្លាប់ភ្លាមៗ ចំណែកជាងជួសជុលរងរបួ.សធ្ងន់ រួចរថយន្តបង្កបានបន្តល្បឿនគេចខ្លួនបាត់ស្រមោល។
ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានចុះទៅដឹកជនរងគ្រោះទៅសង្រ្គោះព្យាបាលនៅមន្ទីរពេទ្យ រួចវាស់វែងធ្វើកំណត់ហេតុប្រគល់សពអោយក្រុមគ្រួសារយករៀបចំធ្វើបុណ្យតាមប្រពៃណី ចំណែករថយន្តត្រូវបានយកទៅរក្សាទុកនៅការិយាល័យជំនាញដើម្បីចាត់ការតាមនីតិវិធី ៕




ដោយ ៖ សាលី