បុរសម្នាក់ ត្រូវរន្ទះបាញ់ស្លាប់ នៅពេលកំពុងបើកគោយន្ត ចេញពីចំការដំឡូង

បាត់ដំបង ៖ បុរសម្នាក់ត្រូវរន្ទះបាញ់ស្លាប់ នៅពេលកំពុងបើកគោយន្ត ចេញពីចំការដំឡូងមី ពេលផ្ទៃមេឃកំពុងងងឹតចង់ធ្លាក់ភ្លៀង។

លោកវរសេនីយ៍ឯក សុខ សារិន អធិការនគរបាលស្រុកបវេល បានបញ្ជាក់ថា ហេតុការណ៍គ្រោះធម្មជាតិរន្ទះបាញ់ខាងលើនេះបានកើតឡើងនៅវេលាម៉ោង ១៦និង៤០នាទី ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៥ នៅចំណុចភូមិត្រពាំងក្បាលស្វា ឃុំឃ្លាំងមាស ស្រុកបវេល ខេត្តបាត់ដំបង  ដែលជនរងគ្រោះមានឈ្មោះ ធឿន ភ័ក្ត្រ ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិត្រពាំងក្បាលស្វា ឃុំឃ្លាំងមាស ស្រុកបវេល ខេត្តបាត់ដំបង ត្រូវបានរន្ទះបាញ់ស្លាប់នៅពេលបើកគោយន្តចេញពីកន្លែងដកដំឡូងបានប្រហែល៥០ម៉ែត្រ។

រហូតមកដល់ពេលនេះសពជនរងគ្រោះក្រោយពីសមត្ថកិច្ចក៏ដូចជាក្រុមគ្រូពេទ្យជំនាញចុះពិនិត្យធ្វើកោសល្យវិច័យរួចបានប្រគល់អោយសាច់ញាតិយករៀបចំធ្វើបុណ្យតាមប្រពៃណី ៕

ដោយ ៖ សាលី

CATEGORIES
Share This