អាវុធហត្ថ ឃាត់ខ្លួនជនសង្ស័យ០៤នាក់ ពីបទ ប្រើប្រាស់សារធាតុញៀន
បាត់ដំបង ៖ កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថស្រុកឯកភ្នំ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់ ពីបទ ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។
កិច្ចប្រតិបត្តិការខាងលើនេះ ធ្វើឡើងនៅវេលាម៉ោង ២២និង៤០នាទី ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៥ នៅចំណុចភូមិព្រែកទាល់ ឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង ដោយបានឃាត់ខ្លួនជនសង្ស័យ០៤នាក់ រួមមាន ៖ ១-ឈ្មោះ ថា ស្រី ភេទប្រុស អាយុ ៣៣ឆ្នាំ មុខរបរនេសាទត្រី រស់នៅភូមិ ក្បាលតោល ឃុំកោះជីវាំង ស្រុកឯកភ្នំ, ២-ឈ្មោះ ណាក់ កា ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរនេសាទត្រី រស់នៅភូមិក្បាលតោល ឃុំកោះជីវាំង ស្រុកឯកភ្នំ, ៣-ឈ្មោះ ថា ថាវ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរនេសាទត្រី រស់នៅភូមិព្រែកទាល់ ឃុំកោះជីវាំង ស្រុកឯកភ្នំ, ៤-ឈ្មោះ លិន ស្នា ភេទប្រុស អាយុ២១ឆ្នាំ មុខរបរនេសាទត្រី រស់នៅភូមិព្រែកទាល់ ឃុំកោះជីវាំង ស្រុកឯកភ្នំ រួមជាមួយវត្ថុតាង កាណូតស្មាច់០១គ្រឿងផងដែរ ។
ក្រោយពីឃាត់ខ្លួនជនសង្ស័យ និងវត្ថុតាងបច្ចុប្បន្នត្រូវបានបញ្ជូនបន្តទៅការិយាល័យជំនាញអាវុធហត្ថខេត្តដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕


ដោយ ៖ សាលី