ចាប់ខ្លួនជនត្រូវចោទ ០២នាក់ តាមដីកាតុលាការ ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស

បាត់ដំបង ៖ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកសង្កែ នៅវេលាម៉ោង ១៥និង៤០នាទី ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥ បានឃាត់ខ្លួនជនត្រូវចោទ ចំនួន០២នាក់ នៅចំណុចភូមិអន្លង់វិល ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង។

ជនត្រូវចោទទាំង០២នាក់ មានឈ្មោះ ម៉ាត់ ត្រហៀត ភេទប្រុស អាយុ២១ឆ្នាំ មុខរបរសុីឈ្នួលដឹកគោ និងឈ្មោះ ម៉ាត់ ត្រហៃ ភេទប្រុស អាយុ២០ ឆ្នាំ មុខរបរសុីឈ្នួលដឹកគោ អ្នកទាំងពីររស់នៅភូមិបាសែត ឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង ត្រូវបានចាប់ខ្លួនតាមដីកាបង្គាប់អោយចាប់ខ្លួនលេខ ៧៣ តព្រ/២៥ និងលេខ៧៤ តព្រ/២៥ ចុះថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥ របស់លោក គា សីហា ចៅក្រមសើបសួរនៃសាលាដំបូងខេត្តបាត់ដំបង ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ដែលប្រព្រឹត្តនៅត្រង់ចំណុចក្រុមទី៧ ភូមិសម្តេច ឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង កាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤កន្លងទៅ ។

ក្រោយពីចាប់ខ្លួន ជនត្រូវចោទ ត្រូវបានបញ្ជូនទៅការិយាល័យព្រហ្មទណ្ឌ នៃទីបញ្ជាការកងរាជអាវុធហត្ថខេត្តបាត់ដំបង ដើម្បីចាត់ការបន្តតាមនីតិវិធី៕

ដោយ ៖ សាលី

CATEGORIES
Share This