បុរសម្នាក់ ត្រូវបានឆក់ចរន្តខ្សែភ្លើង ស្លាប់យ៉ាងអាណោចអាធ័ម
បាត់ដំបង ៖ បុរសម្នាក់ ត្រូវបានឆក់ចរន្តខ្សែភ្លើងស្លាប់យ៉ាងអាណោចអាធ័ម នៅវេលាម៉ោង ១៦និង៣០នាទី ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥ នៅចំណុចបង្គោលដែកខ្សែភ្លើងខាងក្រោយផ្ទះ ស្ថិតក្នុងភូមិបួរ ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។
ជនរងគ្រោះមានឈ្មោះ ហយ វឿន ភេទប្រុស អាយុ៥៦ឆ្នាំ មុខរបរធ្វើចំការ រស់នៅភូមិបួរ ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ដែលជនរងគ្រោះ បានប៉ះបង្គោលដែកខ្សែភ្លើង បណ្តាលអោយឆក់ស្លាប់នៅកន្លែងកើតហេតុ ខណ:ពេលដែលចុះទៅបាញ់ថ្នាំស្មៅ នៅខាងក្រោយផ្ទះ ។
ក្រោយពេលកើតហេតុ សពជនរងគ្រោះត្រូវបានសមត្ថកិច្ចជំនាញ ចុះទៅពិនិត្យនិងធ្វើកំណត់ហេតុប្រគល់ជូនក្រុមគ្រួសារ យករៀបចំធ្វើបុណ្យតាមប្រពៃណី ៕



ដោយ ៖ សាលី