ឆ្លងចរន្តអគ្គិសនី បង្ករជាអគ្គីភ័យឆេះផ្ទះ០១ខ្នង នៅស្រុកភ្នំព្រឹក
បាត់ដំបង ៖ ផ្ទះ០១ខ្នង ត្រូវបានអគ្គីភ័យឆាបឆេះបង្កការភ្ញាក់ផ្អើល នៅវេលាម៉ោង១១និង២០នាទី ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ នៅចំណុចភូមិបួរ ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ។
ផ្ទះដែលត្រូវអគ្គីភ័យឆាបឆេះខាងលើ មានទំហំ ៤ម៉ែត្រ×៦ម៉ែត្រ សង់អំពីដែក ដំបូលប្រក់ស័ង្កសី ជញ្ចាំងស័ង្កសី ឆេះទាំងស្រុង រួមជាមួយម៉ាស៊ីនអាឈេី និងសម្ភារះប្រេីប្រាស់១ចំនួន ដែលមានម្ចាស់ឈ្មោះ សួង សាមុន ភេទប្រុស អាយុ៣៣ឆ្នាំ មានទីលំនៅភូមិបួរ ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។
ចំពោះករណីអគ្គិភ័យខាងលើនេះដែរ សមត្ថកិច្ចបានបញ្ជាក់ថា គឺផ្តើមចេញពីការឆ្លងចរន្តអគ្គិសនីភ្លើងអាគុយសូឡា ទើបបណ្តាលអោយឆេះឡើងតែម្តង តែមិនបង្កអោយមានគ្រោះថ្នាក់ដល់មនុស្សឬសត្វឡើយ ៕





ដោយ ៖ សាលី