ឆ្លងចរន្តអគ្គិសនី បង្ករជាអគ្គីភ័យឆេះផ្ទះ០១ខ្នង នៅស្រុកភ្នំព្រឹក

បាត់ដំបង ៖ ផ្ទះ០១ខ្នង ត្រូវបានអគ្គីភ័យឆាបឆេះបង្កការភ្ញាក់ផ្អើល នៅវេលាម៉ោង១១និង២០នាទី ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ នៅចំណុចភូមិ​បួរ​ ឃុំ​បួរ​ ស្រុកភ្នំព្រឹក​ ​ខេត្ត​បាត់ដំបង​ ។

ផ្ទះដែលត្រូវអគ្គីភ័យឆាបឆេះខាងលើ មានទំហំ ៤ម៉ែត្រ×៦ម៉ែត្រ សង់អំពីដែក ដំបូលប្រក់ស័ង្កសី ជញ្ចាំងស័ង្កសី ឆេះទាំងស្រុង រួមជាមួយម៉ាស៊ីនអាឈេី និងសម្ភារះប្រេីប្រាស់១ចំនួន ដែលមានម្ចាស់​ឈ្មោះ​ សួង​ សាមុន ភេទប្រុស​ អាយុ​៣៣​ឆ្នាំ មានទីលំនៅភូមិ​បួរ​ ឃុំបួរ ស្រុកភ្នំព្រឹក​ ខេត្ត​បាត់ដំបង។

​ចំពោះករណីអគ្គិភ័យខាងលើនេះដែរ សមត្ថកិច្ចបានបញ្ជាក់ថា គឺផ្តើមចេញពីការឆ្លងចរន្តអគ្គិសនីភ្លើងអាគុយសូឡា ទើបបណ្តាលអោយឆេះឡើងតែម្តង តែមិនបង្កអោយមានគ្រោះថ្នាក់ដល់មនុស្សឬសត្វឡើយ ៕

ដោយ ៖ សាលី

CATEGORIES
Share This