ស្រ្តីខ្មែរម្នាក់ឈឺពោះសម្រាកកូន ភាគីថៃមិនអើពើពេលឆ្លងចូលកម្ពុជា ត្រូវក្រុមការងារច្រកប៉ោយប៉ែត យកចិត្តទុកដាក់ បញ្ជូនទៅមន្ទីរពេទ្យ សម្រាលកូនដោយជោគជ័យ

បន្ទាយមានជ័យ ៖ ពលករខ្មែរម្នាក់ឈ្មោះ សេង កែវមុនី ឈឺពោះសម្រាលកូន នៅក្នុងទឹកដីប្រទេសថៃ ពេលធ្វេីដំណើរវិលត្រលប់មកកម្ពុជា វិញកាលពីថ្ងៃទី០២ ខែកក្កដា ឆ្នាំ ២០២៥ម្សិលមិញ ដោយគ្មានការយកចិត្តទុកដាក់ពីភាគីថៃ បែជាអោយដេីរដោយថ្មេីជេីង ឆ្លងស្ពានព្រំដែនច្រកអន្តរជាតិប៉ោយប៉ែត ចូលមកម្ពុជាវិញ។

ដោយឃេីញស្ថានភាពបែបនេះ ក្រុមការងារ រួមនឹងសមត្ថកិច្ច គ្រូពេទ្យប្រចាំការនៅច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត បានចេញអន្តរាគមជួយបញ្ជូនទៅមន្ទីរពេទ្យបង្អែកដីថ្មី និងសម្រាលកូនដោយសុវត្ថិភាព។

បេីតាមការបញ្ជាក់ពីលោក អោក ទីណា ប្រធានមន្ទីរពេទ្យបង្អែកប៉ោយប៉ែត បានប្រាប់ថា ស្ត្រីដែលឈឺពោះឆ្លងទន្លេម៉ោង១៤,១០នាទី ថ្ងៃទី០២ ខែកក្កដា ឆ្នាំ ២០២៥ សម្រាលបានកូនប្រុស ទំងន់៣១៦៨ក្រាម ទាំងម្តាយនិងកូន មានសុខភាពល្អធម្មតា ក្រុមគ្រូពេទ្យអនុញ្ញាតិឱ្យវិលទៅសំរាកនៅលំនៅឋានវិញ។

កម្ពុជានៅបន្តអនុវត្តកិច្ចការងារមនុស្សធម៌ ទោះស្ថិតនៅក្នុងកាលៈទេសៈណាក៏ដោយ កម្ពុជាតែងតែយកចិត្តទុកដាក់ ទៅលេីគ្រប់ជាតិសាសន៍ មិនថាជនជាតិថៃឡេីយ បេីទោះបីស្ថានភាពនៅតាមព្រំដែនរវាងកម្ពុជា-ថៃ កំពុងមានភាពតាន់តឹងក៏ដោយ។

ជាក់ស្តែងប៉ុន្មានថ្ងៃមុនមានស្ត្រីម្នាក់ជាជនជាតិ ថៃម្នាក់ឈឺពោះសម្រាកកូន ត្រូវបានក្រុមគ្រូពេទ្យនៅក្នុងក្រុងប៉ោយប៉ែត យកចិត្តទុកដាក់បញ្ចូនទៅមន្ទីរពេទ្យ សម្រាលកូនដោយជោគជ័យ និងបានបញ្ជូនទៅដល់ទឹកដីប្រទេសថៃ ប្រកបដោយសុវត្ថិភាព។

ទង្វើរបស់ភាគីថៃ ដែលធ្វេីទៅលេីស្រ្តីមានផ្ទៃពោះខ្មែរម្នាក់ ត្រូវបានអន្តរជាតិមេីលឃេីញថា ជាទង្វើរំលោភលើសិទ្ធិមនុស្ស អមនុស្សធម៌ ហេីយតែងលេីកសរសេីរខ្លួនឯង ឱ្យថាល្អ ទម្លាក់កំហុសមកលេីកម្ពុជា ទាំងដែលខ្លួនជាអ្នកបង្កបញ្ហានៅព្រំដែនរវាងកម្ពុជា-ថៃ និងបានធ្វេីការបិទច្រកព្រំដែនជាមួយកម្ពុជា ជាឯកតោភាគី ដោយគ្មានការជូនដំណឹងមកកម្ពុជាមួយម៉ាត់ ៕

CATEGORIES
Share This