ព្រោះតែបញ្ហាផ្លូវចិត្ត (ជំពាក់ប្រាក់គេ) ស្ត្រីម្នាក់បានសម្រេចចិត្ត ធ្វើអត្តឃាត

បាត់ដំបង ៖ ស្រ្តីម្នាក់ព្រោះតែមានបញ្ហាផ្លូវចិត្ត (ជំពាក់ប្រាក់គេ) បានសម្រេចចិត្តធ្វើអត្តឃាតដោយចងកសម្លាប់ខ្លួន បង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង០៦និង០០នាទី ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៥ នៅចំណុចក្រុមទី១២ ភូមិសំរោងស្នោរ ឃុំសំរោងក្នុង ស្រុកឯកភ្នំ ខេត្តបាត់ដំបង ។

សពជនរងគ្រោះមានឈ្មោះ ជាតិ ណារ៉ែន ភេទស្រី អាយុ៤៦ឆ្នាំ រស់នៅភូមិសំរោងស្នោរ ឃុំសំរោងក្នុង ស្រុកឯកភ្នំ ខេត្តបាត់ដំបង បានធ្វើអត្តឃាតដោយយកក្រមាចងកជាប់ទៅនឹងធាងដូងបណ្តាលអោយស្លាប់ព្រោះតែមានបញ្ហាផ្លូវចិត្ត(ជំពាក់ប្រាក់គេ)។

ក្រោយពេលកើតហេតុ សមត្ថកិច្ចនិងក្រុមគ្រូពេទ្យជំនាញបានចុះទៅពិនិត្យកោសល្យវិច័យ និងធ្វើកំណត់ហេតុប្រគល់អោយសាច់ញាតិយករៀបចំធ្វើបុណ្យតាមប្រពៃណី ៕

ដោយ ៖ សាលី

CATEGORIES
Share This