អាវុធហត្ថឃាត់ខ្លួនជនសង្ស័យ០១នាក់ ពីបទជួញដូរសារធាតុញៀន
បាត់ដំបង ៖ កម្លាំងការិយាល័យជំនាញនៃទីបញ្ជាការកងរាជអាវុធហត្ថខេត្តបាត់ដំបង ក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ត្រី ហែម វុទ្ធី ជាមេបញ្ជាការ បានធ្វើការបង្ក្រាបឃាត់ខ្លួនជនសង្ស័យ០១នាក់ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។
កិច្ចប្រតិបត្តិការខាងលើនេះធ្វើឡើងកាលពីវេលាម៉ោង ១៨និង០០នាទី ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥ នៅចំណុច ភូមិដំណាក់ហ្លួង សង្កាត់វត្តគរ ក្រុងបាត់ដំបង ដោយបានឃាត់ខ្លួនជនសង្ស័យ០១នាក់ឈ្មោះ សៅ គីចិន្រ្តា ភេទប្រុស អាយុ ២៩ឆ្នាំ មុខរបរគ្មាន រស់នៅភូមិដង្កោទាប សង្កាត់វត្តគរ ក្រុងបាត់ដំបង ។
ជាមួយកិច្ចប្រតិបត្តិការខាងលើនេះ កម្លាំងជំនាញបានដកហូតវត្ថុតាង ,គ្រឿងញៀនប្រភេទម្សៅក្រាមពណ៌សថ្លា ម៉ាទឹកកក (ICE) ចំនួន០២កញ្ចប់ ទម្ងន់ ៣.០៦ក្រាម (ថ្លឹងទាំងសំបក) ,ម៉ូតូ០១គ្រឿង ,ទូរស័ព្ទ០២គ្រឿង។
បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាងកំពុងឃាត់ខ្លួននៅការិយាល័យជំនាញដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធី ៕


ដោយ ៖ សាលី