នគរបាលខេត្តបន្ទាយមានជ័យ ជូនពលករខ្មែរ ១៤៣នាក់ ដែលត្រឡប់ពីប្រទេសថៃ ទៅដល់លំនៅឋាន

បន្ទាយមានជ័យ ៖ ពលករខ្មែរប្រុសស្រី ចំនួន១៤៣នាក់ ដែលវិលត្រឡប់មកពីប្រទេសថៃ តាមច្រកទ្វារព្រំដែនអន្ដរជាតិប៉ោយប៉ែត ត្រូវបានកម្លាំងនគរបាលខេត្តបន្ទាយមានជ័យ ប្រើប្រាស់រថយន្ត១១គ្រឿង ដឹកជញ្ចូនពួកគាត់ទៅដល់លំនៅឋាន តាមបណ្តោយខេត្ត ។

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា អនុវត្តតាមការដឹកនាំបញ្ជាដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥នេះ  លោកបានចាត់តាំងលោកឧត្តមសេនីយ៍ត្រី យ៉ត សុផល ស្នងការរង ផែនការងារកិច្ចការប៉ុស្តិ៍ ដឹកនាំកម្លាំងនគរបាលចំនួន១៥នាក់ សហការជាមួយរដ្ឋបាលខេត្តបន្ទាយមានជ័យ ស្ថាប័នពាក់ព័ន្ធ ចុះជួយសម្របសម្រួលដល់ការឆ្លងដែនរបស់ពលរដ្ឋខ្មែរដែលវិលត្រឡប់មកពីប្រទេសថៃ មកកម្ពុជាតាមច្រកអន្តរជាតិប៉ោយប៉ែត។

ជាលទ្ធផល នៅថ្ងៃចន្ទនេះ ចាប់ពីម៉ោង៨.០០នាទីព្រឹក ដល់ម៉ោង៤.០០នាទី ល្ងាច ប្រជាពលរដ្ឋខ្មែរវិលត្រឡប់ មានចំនួន១៤៣នាក់ ស្រី៦០នាក់ ក្នុងនោះកម្លាំងនគរបាលយើងបានប្រើប្រាស់រថយន្ត១១គ្រឿង ស្មើនឹង១១ លើក ដឹកជញ្ជូនពលរដ្ឋទាំងនោះទៅកាន់ខេត្តចំនួន៣ខេត្ត រួមមាន: -ខេត្តបន្ទាយមានជ័យ ១២៨នាក់ ស្រី៥៥, ខេត្តបាត់ដំបង ០៦នាក់ ស្រី០២នាក់,ខេត្តសៀមរាប ០៩នាក់ ស្រី០៣នាក់ ៕

CATEGORIES
Share This