សមត្ថកិច្ចបង្រ្កាប់សាច់បង្ក និងទំនិញឆ្លងអូរព្រំដែនពីថៃរាប់តោន ចូលកម្ពុជាខាងជើងច្រកតំបន់ម៉ាឡៃ

បន្ទាយមានជ័យ ៖ សមត្ថកិច្ចចម្រុះស្រុកម៉ាឡៃកាលពីរសៀលថ្ងៃទី២២ សីហា ២០២៥ បានចុះទំនិញរាប់សិបតោនមានសាច់បង្ក និងទំនិញចាប់ហូយនាំចូលពីប្រទេសថៃឆ្លងអូរព្រំដែនខាងជើងច្រកតំបន់ម៉ាឡៃចំនុចភូមិតាសេកជ្រុំឃុំម៉ាឡៃស្រុកម៉ាឡៃខេត្តបន្ទាយមានជ័យនិងបានឃាត់ខ្លួនជនពាក់ព័ន្ធជាម្ចាស់ទីតាំងម្នាក់និងរថយន្តមួយគ្រឿង។

តាមសមត្ថកិច្ចបានអោយដឹងថា ដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបងខេត្តបន្ទាយមានជ័យ សមត្ថកិច្ចចម្រុះក្រោមការដឹកនាំរបស់អភិបាលរងខេត្តបន្ទាយមានជ័យ លោកស្វាយ ជា អភិបាលស្រុកម៉ាឡៃបានចុះបង្រ្កាបករណីជូនដូរនាំទំនិញពីប្រទេសថៃចូលមកកម្ពុជាតាមការឆ្លកាត់អូរព្រំដែនចំនុចក្រោយផ្ទះពលរដ្ឋដែលរស់នៅជាប់អូរព្រំដែនហើយយកមកស្តុបទុកនៅនឹងផ្ទះរបស់ឈ្មោះឃុន អឿន ភេទប្រុសអាយុ៣៩ស្ថិតនៅក្នុងភូមិតាសេកជ្រុំឃុំម៉ាឡៃស្រុកម៉ាឡៃ។

សមត្ថកិច្ចពុំបានបញ្ជក់លំអិតអំពីមុខទំនិញទេដោយគ្រាន់តែប្រាប់ថាមានជាប្រភេទសាច់បង្កជាចសាច់មាន់ ស្លាបមាន់ ប្រហិត ថ្នាំដុសធ្មេញ ប្រេងកូឡា ព្រមទាំងទំនិញចាប់ហួយជាច្រើនមុខទៀតសរុបទាំងអស់ចំនួនបីរថយន្តធំ។

ទំនិញទាំងអស់ខាងលើបើតាមប្រភពនានាបានអោយដឹងថាត្រូវបានឈ្មួញនាំចូលជាប្រចាំតាំងពីថៃប្រកាសបីទច្រកព្រំដែន។មិនត្រឹមតែមានទំនិញនាំចូលទេ ក៍មានការនាំចេញជាទំនិញបារីនិងមនុស្សជាពលករខ្មែរថៃឆ្លងដែនចេញចូលស្ទើរាល់ថៃដោយមិនថាសមត្ថកិច្ចកម្ពុជាឬថៃទេតែបង្រ្កាប់បានជាបន្តបន្ទាប់ចំពោះព្រំដែនស្រុកម៉ាឡៃនេះ។

ក្រោយការបង្រ្កាប់សមត្ថកិច្ចបានអោយម្ចាស់ផ្ទះឈ្មោះឃុន អឿន ធ្វើកិច្ចសន្យាឈប់ជួយទីតាំដាក់ទំនិញទៀតនិងនាំខ្លួនជាមួយរថយន្តអាសុីណាពណ៍សមួយគ្រឿងនិងទំនិញទាំងអស់យកទៅទីបញ្ជាការអាវុធហត្ថខេត្តបន្ទាយមានជ័យ ៕

ដោយ ៖ សាលី

CATEGORIES
Share This