អាវុធAK០១ដើម និងបង់០១ ត្រូវបានពលរដ្ឋប្រទះឃើញ នៅក្នុងដីចំការរបស់គាត់

បាត់ដំបង ៖ អាវុធប្រភេទAK០១ដើមនិងបង់០១ត្រូវបានពលរដ្ឋប្រទះឃើញនៅវេលាម៉ោង១៩និង៣០នាទី ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ នៅចំណុចដីចម្ការរបស់គាត់ ស្ថិតក្នុងភូមិភ្នំរៃ ឃុំតាតោក ស្រុកសំឡូត ខេត្តបាត់ដំបង ។

សមត្ថកិច្ចបានបញ្ជាក់ថា អាវុធ០១ដើមដែលប្រជាពលរដ្ឋប្រទះឃើញខាងលើជាប្រភេទអាវុធ AK-47 ដែលសេសសល់តាំងពីសម័យសង្គ្រាមមកម្ល៉េះ ហើយក្នុងនោះក៏មានបង់០១ដែរ ប៉ុន្តែមិនមានគ្រាប់នោះទេ

សមត្ថកិច្ចបានបញ្ជាក់បន្ថែមថា អាវុធជាប្រភេទ AK-47ខាងលើ បន្ទាប់ពីប្រជាពលរដ្ឋប្រទះឃើញរួចមក ក៏បានយកទៅប្រគល់អោយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលតាតោកដើម្បីរក្សាទុកផងដែរ ៕

ដោយ ៖ សាលី

CATEGORIES
Share This