មនុស្សប្រុសស្រី០៤នាក់ រងរបួសធ្ងន់ស្រាល ក្នុងហេតុការណ៍ម៉ូតូពីរគ្រឿងបុកគ្នា

បាត់ដំបង ៖ យ៉ាងហោចណាស់មនុស្សប្រុសស្រីចំនួន០៤នាក់ បានរងរបួសធ្ងន់ស្រាលនៅក្នុងហេតុការណ៍ម៉ូតូ០២គ្រឿង បុកគ្នានៅវេលាម៉ោង១៥និង៣០នាទី ថ្ងៃទី១៦.ខែកញ្ញា ឆ្ឆ្នាំ២០២៥ នៅតាមបណ្តោយផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិអញ្ចាញ សង្កាត់អូរចារ ក្រុងបាត់ដំបង ។

ប្រភពនៅកន្លែងកើតហេតុបានប្រាប់ថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងរវាងម៉ូតូម៉ាកហុងដាCLICK ពណ៌ស០១គ្រឿង ពាក់ផ្លាកលេខ ឧត្តមានជ័យ1D-3798 បើកបរដោយបុរសម្នាក់ និងអ្នករួមដំណើរជាម្តាយចំណាស់ម្នាក់ ទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុបានបត់ឆ្វេងឆ្លងផ្លូវ ចំណែកម៉ូតូមួយគ្រឿងផ្សេងទៀតម៉ាក Beat ពណ៌ស ពាក់ផ្លាកលេខ បាត់ដំបង1AM-8346 បើកបរដោយយុវជនម្នាក់និងអ្នករួមដំណើរម្នាក់ ទិសដៅពីកើតទៅលិច បានជ្រុលចង្កូតមកបុកគ្នាពេញទំហឹងបណ្តាលអោយពីរនាក់ម្តាយកូនរងរបួសធ្ងន់ ចំណែកភាគីខាងយុវជនរងរបួសស្រាល។

ក្រោយពេលកើតហេតុ ក្រុមគ្រូពេទ្យរួមនិងសមត្ថកិច្ចជំនាញបានចុះទៅដឹកបញ្ជូនជនរងគ្រោះទៅសង្គ្រោះព្យាបាលបន្ទាន់នៅមន្ទីរពេទ្យ ចំណែកមធ្យោបាយទាំងពីរត្រូវបានវាស់វែងយកទៅរក្សាទុកនៅការិយាល័យជំនាញដើម្បីរងចាំដោះស្រាយតាមផ្លូវច្បាប់ ៕

ដោយ ៖ សាលី

CATEGORIES
Share This