ទណ្ឌិតចំនួន ៧៣នាក់ ត្រូវបានផ្ទេរពីពន្ធនាគារខេត្តបន្ទាយមានជ័យ ទៅកាន់ពន្ធនាគារខេត្តព្រះវិហារ ដើម្បីរំដោះភាពចង្អៀតណែន

បន្ទាយមានជ័យ ៖ ដោយបានការអនុញ្ញាតជាគោលការណ៍ដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រី្តក្រសួងមហាផ្ទៃ អគ្គនាយកដ្ឋានពន្ធនាគារ សហការជាមួយអគ្គស្នងការដ្ឋាននគរបាលជាតិ រួមគ្នាជាមួយនឹងអាជ្ញាធរខេត្ត ស្នងការដ្ឋាន សមត្ថកិច្ចពាក់ព័ន្ធគ្រប់ជាន់ថ្នាក់របស់ ខេត្តបន្ទាយមានជ័យ និងខេត្តព្រះវិហារ បានធ្វើការផ្ទេរ និងដឹកជញ្ជូនជនជាប់ឃុំចំនួន ៧៣នាក់ ពីពន្ធនាគារខេត្តបន្ទាយមានជ័យ ដែលមានភាពចង្អៀតណែន ទៅឃុំបន្តនៅពន្ធនាគារខេត្តព្រះវិហារ ស្ថិតក្នុងខេត្តព្រះវិហារ ដើម្បីរំដោះភាពចង្អៀតណែន ។

ការផ្ទេរនេះធ្វើឡើងកាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ ក្រោមការចុះអនុវត្តន៍បញ្ជាផ្ទាល់ដោយ លោកឧត្ដមអគ្គានុរក្សថ្នាក់លេខ១ មាន ថាវរិន្ទ ប្រធាននាយកដ្ឋានសន្តិសុខពន្ធនាគារ នៃអគ្គនាយកដ្ឋានពន្ធនាគារ ប្រកបដោយសុវត្ថិភាព ៕

ដោយ ៖ ប៊ុត សារុន

CATEGORIES
Share This