អភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែត ចុះរៀបចំហេដ្ឋារចនាសម្ព័ន្ធ ដើម្បីកាត់បន្ថយការរងគ្រោះដោយជំនន់ទឹកភ្លៀង

ប៉ោយប៉ែត ៖ លោក គាត ហ៊ុល អភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែត នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ បានដឹកនាំក្រុមការងារក្រុង សង្កាត់ ភូមិ និងប្រជាការពារភូមិ នាំយកគ្រឿងចក្រ កាយស្តារហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធលូទឹក ដែលមានការកកស្ទះបណ្តាលអោយជន់លិច នៅបណ្តាផ្លូវធំៗ ទីប្រជុំជននាៗ និងតាមមុខផ្ទះរបស់បងប្អូនប្រជាពលរដ្ឋ ជាពិសេសនៅតំបន់មុខរោងចក្រហាតឌីស

លោកអភិបាលក្រុង បានណែនាំអោយក្រុមការងារធ្វើការសិក្សា និងកាយដាក់ប្រព័ន្ធលូថ្មីបន្ថែមទៀតកាត់ទទឹងផ្លូវ ដើម្បីបើកផ្លូវមុខទឹក បញ្ចៀសការជន់លិចនារដូវវស្សា ដោយលោកបានឧបត្ថម្ភនូវការចំណាយទាំងស្រុង ស្ថិតនៅភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ៕

ដោយ ៖ លី គឹមហាក់

CATEGORIES
Share This