បុរសម្នាក់ ត្រូវបានគេប្រទះឃើញដេកស្លាប់ នៅកណ្តាលវាលស្រែ ក្នុងសភាពហើមស្អុយ
បាត់ដំបង ៖ បុរសម្នាក់ ត្រូវបានគេប្រទះឃើញដេកស្លាប់ នៅកណ្តាលវាលស្រែ ក្នុងសភាពហើមស្អុយរលួច បង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង ១០និង២០នាទី ថៃ្ងទី១៣ ខែកញ្ញា ឆ្នាំ២០២៥ នៅចំណុចក្រុមទី១២ ភូមិអូរចំណិប ឃុំតាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបង ។
ក្រោយពេលទទួលព័ត៌មាន កម្លាំងសមត្ថកិច្ចជំនាញនៃអធិការដ្ឋាននគរបាលស្រុកសំពៅលូន បានសហការជាមួយក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យបង្អែកស្រុកសំពៅលូន និងអាជ្ញាធរភូមិ ចុះទៅធ្វើការស្រាវជ្រាវ និងត្រួតពិនិត្យសាកសព នៅជុំវិញទីកន្លែងកើតហេតុ ជាលទ្ធផលឃើញថា ជនរងគ្រោះមានឈ្មោះ ឡា រតនា ភេទប្រុស អាយុ៤៣ឆ្នាំ មានទីលំនៅភូមិខ្នារង្វាស ឃុំឃុនរាម ស្រុកបន្ទាយស្រី ខេត្តសៀមរាប ហើយការស្លាប់របស់ជនរងគ្រោះ មិនមានពាក់ព័ន្ធអ្វីទៅនឹងបទល្មើសនោះទេ។
ក្រោយពីពិនិត្យកោសល្យវិច័យរួចមក សមត្ថកិច្ចជំនាញបានធ្វើកំណត់ហេតុ ប្រគល់សពអោយខាងសាច់ញាតិដើម្បីយករៀបចំធ្វើបុណ្យតាមប្រពៃណី ៕


ដោយ ៖ សាលី