ឆ្លងចរន្តអគ្គិសនី បង្កជាអគ្គិភ័យឆេះផ្ទះ០១ខ្នង នៅស្រុកថ្មគោល
បាត់ដំបង ៖ ផ្ទះ០១ខ្នងត្រូវបានអគ្គិភ័យឆាបឆេះ បង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង២០ និង៣០នាទី ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ នៅចំណុចក្រុមទី០៨ ភូមិនិគមក្នុង ឃុំជ្រោយស្ដៅ ស្រុកថ្មគោល ខេត្តបាត់ដំបង ។
ករណីអគ្គិភ័យនេះដែរបណ្តាលអោយឆេះផ្ទះ០១ខ្នង ទំហំ ៤ម៉ែត្រ x ៥ម៉ែត្រ ធ្វើអំពីឈើ ជញ្ជាំងស័ង្កសី ដំបូលប្រក់ស័ង្កសី ឆេះខូចខាតអស់ប្រហែល ៥០ % រួមជាមួយសម្ភារៈ ,ពូក , ខោអាវ , មុងភួយ, អង្ករ ០១ការ៉ុង និងសម្ភារៈប្រើប្រាស់ក្នុងផ្ទះមួយចំនួនទៀតគិតជាទឹកប្រាក់សរុបប្រហែល ២,០០០,០០០ រៀល (ពីរលានរៀល) ដែលមានម្ចាស់ផ្ទះឈ្មោះ មុន មុត ភេទប្រុស អាយុ ២៧ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ ។
ជាមួយគ្រោះអគ្គិភ័យខាងលើនេះ ភ្លាមៗនោះសមត្ថកិច្ចមិនបានចេញរថយន្តពន្លត់អគ្គិភ័យចុះជួយពន្លត់នោះទេ ព្រោះទទួលបានដំណឹងយឺតពេល ហើយប្រជាពលរដ្ឋនៅជិតខាងបាននាំគ្នាដងទឹកពាងជួយពន្លត់រហូតគ្រប់គ្រងស្ថានការណ៍បានទាន់ពេលមិនអោយឆេះរាលដាលបន្ត ៕



ដោយ ៖ សាលី