អភិបាលខេត្តបន្ទាយមានជ័យ ចុះសួរសុខទុក្ខ កងកម្លាំង ដែលកំពុងឈរជើងទប់ស្កាត់ និងបង្ក្រាបបទល្មើសលើផ្ទៃបឹងទន្លេសាប
បន្ទាយមានជ័យ ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ ដឹកនាំដោយលោក ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត លោក អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៥ បាននាំយកអំណោយចុះសួរសុខទុក្ខ កងកម្លាំង ដែលកំពុងឈរជើងទប់ស្កាត់ និងបង្ក្រាបបទល្មើសលើផ្ទៃបឹងទន្លេសាប ស្ថិតនៅភូមិសាស្រ្តខេត្តពោធិ៍សាត់ បាត់ដំបង និងសៀមរាប ។
លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរងនាយសេនាធិការ នៃយោធភូមិភាគទី៥ និងជាប្រធានក្រុមការងារបង្ក្រាបបទល្មើសនេសាទបឹងទន្លេសាប បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំខេត្តបន្ទាយមានជ័យ រួមនឹងប្រតិភូអមដំណេីរ ដែលបានចំណាយពេលវេលា ចុះសួសុខទុកកង និងនាំយកស្បៀងមានអង្ករ គ្រឿង ឧបភោគ បរិភោគ រួមនឹងថវិកា ២៩លានរៀល ជូនដល់កម្លាំងដែលឈរជេីបង្ក្រាបបទល្មេីស តំបន់ជុំវិញបឹងទន្លេសាប។
លោកបន្តថា ក្រោយពីទទួលបានបទបញ្ជាពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា លោកបានដឹកនាំកងកម្លាំង ជាង៨០០នាក់ ធ្វេីចុះបង្ក្រាបបទល្មេីសនេសាទខុបច្បាប់ជុំវិញបឹងទន្លេសាបដូចភ្លៀងរលឹម និងបានរិបអូស សម្ភារៈ នេសាទខុសច្បាប់ជាច្រេីន ធ្វេីការដុតបំផ្លាញចោល និងបានព្រលែងត្រីចូលទន្លេវិញរាបសិបតោន។
ជាមួយ គ្នានោះ លោកឧត្តមសេនីយ៍ទោ សេង ធារិន ក៏បានអំពាវនាដល់បងប្អូនប្រជាពលរដ្ឋ សូមកុំប្រេីប្រាស់ឧបករណ៍នេសាទខុសច្បាប់ ដែលវានាំឱ្យអន្តរាយដល់ពូជត្រី និងសូមចូលរួមអភិរក្សពូជត្រីដែលមាននៅក្នុងតំបន់បឹងទន្លេសាបឱ្យបានគង់វង្ស ។ និងសូមឱ្យបងប្អូនប្រជាពលរដ្ឋចូលរួមសហការជាមួយកងកម្លាំង បេីមានបទល្មេីសនេសាទខុសច្បាប់កេីតមាន សូមរាយការមកកងកម្លាំង ដេីម្បីការចុះអន្តរាគមន៍បង្ក្រាបឱ្យបានទាន់ពេលវេលា។
ក្នុងនាមរដ្ឋបាលខេត្តលោក អ៊ុំ រាត្រី បានថ្លែងការកោតសរសើរ និងថ្លែងអំណរគុណចំពោះដល់កងកម្លាំង ដែលបានខិតខំយ៉ាងសស្រាក់សស្រាំ អនុវត្តបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ប្រមុខរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការបង្ក្រាបបទល្មើសនេសាទនានានៅក្នុងផ្ទៃបឹងទន្លេសាប ដោយបានឆ្លងកាត់ឧបសគ្គ មិនថាជួបព្យុះភ្លៀង ក្តៅ រងាយ៉ាងក៏ដោយ ខិតខំបង្ក្រាបបទល្មេីស ការពារមច្ឆាជាតិ និងធនធាន ជីវៈចម្រុះដែលមាននៅក្នុងបឹងទន្លេសាប ៕












