ពីរនាក់បងប្អូនទៅដាក់អង្គប់កណ្ដុល ជាអកុសលត្រូវរន្ទះបាញ់ស្លាប់ទាំងពីរនាក់
បន្ទាយមានជ័យ ៖ បុរសពីរនាក់ជាបងប្អូនជីដូនមួយនឹងគ្នា ជិះម៉ូតូទៅដាក់អង្គប់កណ្ដុល លុះពេលមេឃភ្លៀងក៏ចូលជ្រកក្នុងខ្ទមមួយកន្លែង តែជាអកុសល ត្រូវបានរន្ទះបាញ់ស្លាប់ទាំងពីរនាក់ ។
ហេតុការណ៍រន្ទះបាញ់មនុស្សស្លាប់ពីរនាក់ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៤ និង៣០ ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ 56A ក្នុងភូមិខ្លែងពណ៌ត្បូង ឃុំស្លរក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។
បើតាមអ្នកនៅក្បែរកន្លែងកើតហេតុ បានឲ្យដឹងថាជនរងគ្រោះ គឺជា បងប្អូនជីដូនមួយនឹងគ្នា ម្នាក់ឈ្មោះ ទឹម វណ្ណា និងម្នាក់ទៀតឈ្មោះ ទឹម វណ្ណឈី មានទីទំនៅក្នុងភូមិកំណប់ ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។ ហើយពួកគាត់ធ្វើដំណើរទៅដាក់អង្គប់កណ្តុល តាមរយៈម៉ូតូម្នាក់មួយគ្រឿ លុះពេលធ្វើដំណើរ មានភ្លៀងខ្លាំងក៏ចូលជ្រកក្នុងខ្ទមក្បែរផ្លូវស្រាបតែ ត្រូវរន្ទះបាញ់ស្លាប់ទាំងពីរនឹងកន្លែងក្បែគ្នាតែម្តង ៕




