ប្រជាពលរដ្ឋ រស់នៅអមសងខាងផ្លូវលេខ ១១១ ក្នុងក្រុងបាត់ដំបង ស្នើអោយជំនាញពាក់ព័ន្ធ ជួយដោះស្រាយបញ្ហាផ្លូវហុយ ពិបាកក្នុងការរស់នៅ

បាត់ដំបង ៖ ប្រជាពលរដ្ឋ ក៏ដូចជាអាជីវកជាអ្នកប្រកបរបររកស៊ី នៅអមសងខាងផ្លូវលេខ ១១១ ស្ថិតក្នុងភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង សូមស្នើទៅដល់មន្ត្រីជំនាញពាក់ព័ន្ធជួយដោះស្រាយបញ្ហាផ្លូវហុយដែលធ្វើអោយពិបាកក្នុងការរស់នៅ និងធ្វើអោយប៉ះពាល់ទៅដល់សុខភាពផ្លូវដង្ហើមផងដែរ។

ប្រជាពលរដ្ឋជាច្រើនគ្រួសារ ដែលសុំមិនបញ្ចេញមុខបានអោយដឹងថា ជារៀងរាល់ថ្ងៃពួកគាត់កំពុងរងការលំបាកយ៉ាងខ្លាំងដោយពួកគាត់ប្រឈមនិងបញ្ហាសុខភាពផ្លូវដង្ហើមក្រោយពីក្រុមហ៊ុនធ្វើផ្លូវចុះមកឈូសឆាយកាយគាស់រួចទុកចោលមិនព្រមធ្វើ ធ្វើអោយមានការហុយដីចូលពេញផ្ទះប្រឡាក់សម្ភារៈប្រើប្រាស់ ពិសេសហុយចូលខ្លួនប៉ះពាល់សុខភាពផ្លូវដង្ហើមតែម្តង ដូច្នេះពួកគាត់សុំសំណូមពរទៅដល់មន្ត្រីជំនាញពាក់ព័ន្ធជួយបាញ់ទឹកជាប្រចាំផងដើម្បីកាត់បន្ថយបញ្ហាដីហុយ។

ពាក់ព័ន្ធករណីខាងលើនេះ លោកស្រី កឹម សុគន្ធារី អនុប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តបាត់ដំបង និងជាអ្នកទទួលបន្ទុកប្រព័ន្ធលូរំដោះទឹកកខ្វក់ បានប្រាប់អ្នកយកព័ត៌មានយើងថា បញ្ហានេះដោយសារតែខាងក្រុមហ៊ុនរវល់ដកសម្ភារៈចុះទៅធ្វើផ្លូវលេខ៣ តែពេលថ្ងៃបន្តិចលោកស្រីនិងអោយក្រុមការងារចុះមកបាញ់ទឹកអោយ ៕

ដោយ ៖ សាលី

CATEGORIES
Share This