យុវជន០២នាក់បានស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ និងម្នាក់ទៀតកំពុងសង្រ្គោះបន្ទាន់ ក្រោយជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍

បាត់ដំបង ៖ យ៉ាងហោចណាស់យុវជនចំនួន០២នាក់បានស្លាប់ពេលបញ្ជូនទៅកាន់មន្ទីរពេទ្យ និងម្នាក់ទៀតរងរបួសធ្ងន់កំពុងសង្រ្គោះបន្ទាន់ ក្រោយជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍កាលពីវេលាម៉ោងប្រហែល ២១និង២០នាទីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ នៅលើកំណាត់ផ្លូវជាតិលេខ 57B ស្ថិតនៅក្នុងភូមិខ្នាចរមាស ឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង ។

សមត្ថកិច្ចបានបញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើបានកើតឡើងរវាងម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ផ្លាកលេខ បាត់ដំបង 1AW-6295 បើកបរដោយឈ្មោះ ឆាន់ យ៉ានីន ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិគោគខ្ពស់ ឃុំបន្សាយត្រែង ស្រុកថ្មគោល ខេត្តបាត់ដំបង ទិសដៅពីលិចទៅកើត (ឡើងវ៉ាឡាន) និងម៉ូតូ០១គ្រឿងទៀតម៉ាកហុងដាឌ្រីម ពណ៌ទឹកមាស គ្មានផ្លាកលេខ បើកបរដោយឈ្មោះ រ៉ុង រ៉ាឈីត ភេទប្រុស អាយុ ១៧ឆ្នាំ និងអ្នករួមដំណើរឈ្មោះ ខាន់ លីធាន ភេទប្រុស អាយុ១៧ឆ្នាំ អ្នកទាំងពីររស់នៅភូមិខ្នាចរមាស ឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង ទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុបានបុកគ្នាពេញទំហឹងបណ្តាលអោយរងរបួ.សធ្ង.ន់ទាំង០៣នាក់តែម្តង។

ក្រោយពេលកើតហេតុកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកបវេល បានចុះទៅពិនិត្យវាស់វែងយកមធ្យោបាយទាំងពីរទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបវេលដើម្បីរងចាំដោះស្រាយតាមនីតិវិធីច្បាប់ ចំណែកជនរងគ្រោះត្រូវបានបញ្ចូលទៅមន្ទីពេទ្យបង្អែកស្រុកបវេល តែជាអកុសលបានស្លា.ប់ចំនួន០២នាក់និងម្នាក់ទៀតបញ្ជូនបន្តទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបងផងដែរ ៕

ដោយ ៖ សាលី

CATEGORIES
Share This