អន់ចិត្តសុំលុយឪពុកម្តាយ ១ម៉ឺនបាតមិនបាន ក៏សម្រេចធ្វើអត្តឃាតដោយចងកសម្លាប់ខ្លួន
បាត់ដំបង ៖ បុរសម្នាក់ដែលគេស្គាល់ថា ជាមនុស្សប្រើប្រាស់សារធាតុញៀន បានធ្វើអត្តឃាតដោយចងកសម្លាប់ខ្លួន បង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង ០៧និង៣០នាទី ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ នៅចំណុចក្រុមទី០៣ ភូមិស្ពានយោល ឃុំជ្រៃសីមា ស្រុកសំពៅលូន ខេត្តបាត់ដំបង ។
សមត្ថកិច្ចបានបញ្ជាក់ថា ជនរងគ្រោះមានឈ្មោះ ដែន ប៊ិន ភេទប្រុស អាយុ២០ឆ្នាំ មានទីលំនៅចំណុចកើតហេតុខាងលើ បានធ្វើអត្តឃាតដោយយកអាវសាច់ក្រណាត់ពណ៌ខ្មៅ ដៃវែង ចងកជាប់នឹងឈើដំបូលរោងមាន់ បណ្តាលអោយស្លាប់ ដោយសារអន់ចិត្តសុំលុយឪពុកម្តាយចំនួន ១០.០០០បាត (មួយម៉ឺនបាត)ទិញសម្ភារៈទូរស័ព្ទដៃមិនបាន ។
សាកសពក្រោយពេលកម្លាំងសមត្ថកិច្ច និងក្រុមគ្រូពេទ្យពិនិត្យធ្វើកោសល្យវិច្ច័យរួច បានប្រគល់ជូនក្រុមគ្រួសារយករៀបចំធ្វើបុណ្យតាមប្រពៃណី ៕


ដោយ ៖ សាលី