រថយន្ត​ដឹកកម្មករ​ ក្រឡាប់បណ្ដាលឱ្យកម្មក​ររងរបួស​ធ្ងន់​ស្រា​ល​៥នាក់​ នៅស្រុកគងពិសី

កំពង់ស្ពឺ​ ៖​ រថយ​ន្ដដឹកកម្មករមួយគ្រឿង បានជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរ​ណ៍​​ក្រឡាប់ នៅចំណុ​ច​ផ្លូវលំ ស្ថិតក្នុងភូមិអណ្ដូងច្រុះ ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី២១ ខែឧស​ភា ឆ្នាំ២០២៥​ វេលាម៉ោង​២០ និង១៥​នា​ទី​​ បណ្ដាលឱ្យកម្មករប្រុសស្រីចំនួន៥នាក់ រងរបួស​ធ្ងន់ស្រាល​​។

យោងតាមសម្តីមន្រ្ដីនគរបាលចរាចរណ៍​ នៃអធិការ​ដ្ឋាន​នគរបាល​ស្រុក​គងពិសី​ ដែលបានចុះទៅកាន់កន្លែងកេីតហេតុ បានអោយដឹងថា ហេតុ​ការណ៍រថយន្ដក្រឡា​ប់ចាក់ចោលកម្មករ​ បណ្ដាល​មកពីបញ្ហាបច្ចេកទេសយាន​យន្ដ​គឺរថយន្ដដាច់រ៉ូទីល​ពេលកំពុងបើកបរ។

មន្ត្រីដដែលបញ្ជាក់ថា រថយន្ដដឹកកម្មកររោងចក្រខាងលេី​ម៉ាក HYUNDAI ពណ៌ស ពាក់ផ្លាកលេខ កំពង់ស្ពឺ 2A-3687 អ្នកបើកបរឈ្មោះ​ វ៉ែន ឆឹក ភេទប្រុស អា​យុ៣០ឆ្នាំ រស់នៅភូមិព្រៃឃ្លេ ឃុំពោធិ៍ម្រាល ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ។រថយន្តនេះបានផ្ទុកកម្មករ កម្មការិនីដែលចេញពីរោងចក្រសរុប​៣៥នាក់ ដើម្បីវិលត្រឡប់ទៅកាន់ភូមិឋានវិញ។ នៅមុនកេីតហេតុ​ រថយន្ដបើកបរមកពីទិ​សខាងលិច​ រួចបន្ដឆ្ពោះទៅទិសខាងកើត លុះមកដល់ចំណុចកើត​ហេតុ រថយន្ដ​បានជួបបញ្ហាបច្ចេក​ទេស​ដាច់រ៉ូទីល​ រួចបានរេចង្កូតនាំរថយន្ដក្រឡាប់ធ្លាក់ចូលស្រែ​ ជះកម្មករប្រុសស្រីដែលជិះនៅលើនោះទៅលើដី បណ្ដាលឱ្យដេករណូករណែលពេលវាលស្រែ។

ហើយក្រោយហេតុការណ៍ កម្មករដែលរងរបួសត្រូវបានស​ម​ត្ថកិច្ចនគរបា​លធ្វេីការបញ្ជូនទៅកាន់មន្ទីរពេទ្យស្រុ​កគងពិសី​ ដេីម្បីជួយសង្រ្គោះ​និងព្យាបាលភ្លាមៗ​ រីឯអ្នកបេីកបររថយន្ដសមត្ថកិច្ចបាននាំខ្លួនមកកាន់អ​ធិ​កា​រដ្ឋាននគរបាលស្រុកគងពិសី​ ផ្នែកសណ្ដាប់ធ្នាប់​ដើម្បីធ្វេីកា​រសាកសួរជុំវិញស្ថានការណ៍ដែលនាំអោយមានការក្រឡាប់រថយន្ដខាងលេី​នេះ ៕

ដោយ ៖ ប៊ុត សារុន

CATEGORIES
Share This