ស្ត្រីម្នាក់ រៀបខ្សែភ្លើងប៉ះចំមុខតំណរ បណ្តាលអោយឆក់ស្លាប់

បាត់ដំបង ៖ ស្ត្រីម្នាក់ត្រូវបានឆក់ចរន្តខ្សែភ្លើង ស្លាប់ភ្លាមៗ នៅវេលាម៉ោង ១២និង០០នាទី ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ នៅត្រង់ចំណុចក្រុមទី១០ ភូមិច្រាបក្រសាំង សង្កាត់វត្តគរ ក្រុងបាត់ដំបង។

ស្ត្រីរងគ្រោះមានឈ្មោះ លក់ សុខា ហៅ តឿ  អាយុ ៥៦ឆ្នាំ មានទីលំនៅភូមិច្រាបក្រសាំង សង្កាត់វត្តគរ ក្រុងបាត់ដំបង ត្រូវបានឆក់ចរន្តខ្សែភ្លើងស្លាប់ភ្លាមៗ ខណៈដែលកំពុងរៀបខ្សែភ្លើងនិងប៉ះចំមុខតំណរ។

បច្ចុប្បន្នសាកសពជនរងគ្រោះត្រូវបានប្រគល់ជូនសាច់ញាតិយកទៅដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី ៕

ដោយ ៖ សាលី

CATEGORIES
Share This