ក្មេងស្រីម្នាក់ ត្រូវទឹកហូរកួចបាត់អស់ជាច្រើនម៉ោង បណ្តាលអោយលង់ស្លាប់ យ៉ាងអាណោចអាធ័ម

បាត់ដំបង ៖ ក្មេងស្រីម្នាក់ រអិលជើងធ្លាក់ចូលទឹកអូរបណ្តាលអោយហូរកួចបាត់អស់ជាច្រើនម៉ោង បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ ក៏ដូចជាសមត្ថកិច្ចចេញអន្តរាគមន៍ចុះជួយរាវរក នៅវេលាម៉ោងប្រហែល ១៤និង៣០នាទី ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ នៅចំណុចស្ពានវត្តអូរជុំ ស្ថិតក្នុងក្រុមទី៤ ភូមិត្រពាំងព្រលិត ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង។

ប្រភពនៅកន្លែងកើតហេតុ បានប្រាប់ថា ក្មេងរងគ្រោះមាន ឈ្មោះ កុល សៀវអី ភេទស្រី អាយុ០៣ឆ្នាំ ដែលនៅមុនពេលកើតហេតុ ក្មេងរងគ្រោះជាមួយនិងបងប្អូនអាយុប្រហែល ៥ឆ្នាំម្នាក់ បាននាំគ្នារត់លេងទឹកភ្លៀងបន្ទាប់មកក៏បានរអិលជើងធ្លាក់ចូលទឹកអូរភ្លាមនោះបងប្រុសក៏បានជួយទាញដៃមកវិញ តែមិនឈ្នះក៏ត្រូវទឹកហូរកួចនាំយកទៅបាត់បន្ទាប់មកក៏មានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋក៏ដូចជាសមត្ថកិច្ចចេញអន្តរាគមន៍ចុះជួយរាវរកតាមទឹកហូរអស់ជាច្រើនម៉ោងទើបរកឃើញសពក្មេងរងគ្រោះ។

ក្រោយពីរកឃើញសពក្មេងរងគ្រោះត្រូវបានប្រគល់អោយក្រុមគ្រួសារយកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី ៕

ដោយ ៖ សាលី

CATEGORIES
Share This