ក្មេងស្រី០៤នាក់ រងរបួសធ្ងន់ស្រាល នៅក្នុងហេតុការណ៍ ម៉ូតូពីរគ្រឿងបុកគ្នា
បាត់ដំបង ៖ យ៉ាងហោចណាស់ក្មេងស្រីចំនួន០៤នាក់បានរងរបួសធ្ងន់និងស្រាលនៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយដែលកើតឡើងរវាងម៉ូតូ០២គ្រឿងបុកគ្នាពេញទំហឹងនៅវេលាម៉ោង១៦និង០០នាទី ថ្ងៃទី២៥.ខែមិថុនា ឆ្ឆ្នាំ២០២៥ ស្ថិតក្នុងភូមិអូរស្រឡៅ ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង ។
ប្រភពនៅកន្លែងកើតហេតុបានប្រាប់ថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងរវាងម៉ូតូម៉ាកហុងដាឌ្រីមC125ពណ៌ខ្មៅ សេរីឆ្នាំ២០២២មួយគ្រឿងពាក់ផ្លាកលេខ បាត់ដំបង 1AP-1782 បើកបរដោយក្មេងស្រីម្នាក់ និងអ្នករួមដំណើរម្នាក់ ទិសដៅពីជើងទៅត្បូង ចំណែកម៉ូតូ០១គ្រឿងផ្សេងទៀតម៉ាកហុងដាឌ្រីម C125ពណ៌ខ្មៅ សេរីឆ្នាំ២០១៩ ពាក់ផ្លាកលេខ បាត់ដំបង 1.AE-2273 បើកបរដោយក្មេងស្រីម្នាក់និងអ្នករួមដំណើរម្នាក់ ទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុខាងលើបានជ្រុលទៅបុកគ្នាពេញទំហឹងបណ្តាលអោយរងរបួសធ្ងន់ស្រាលទាំង០៤នាក់តែម្តង ។
ក្រោយពេលកើតហេតុ ក្រុមគ្រូពេទ្យ រួមនិងសមត្ថកិច្ចជំនាញបានចុះទៅដល់ដឹកបញ្ជូនជនរងគ្រោះទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យ ចំណែកមធ្យោបាយទាំងពីរត្រូវបានវាស់វែងយកទៅរក្សាទុកដើម្បីរងចាំដោះស្រាយតាមផ្លូវច្បាប់ ៕


ដោយ ៖ សាលី