គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ ប្រារព្ធមីទ្ទិញអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា

កំពង់ធំ ៖ គណបក្សប្រជាជនខេត្តកំពង់ធំ ប្រារព្ធមីទ្ទិញអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា (២៨ មិថុនា ១៩៥១ – ២៨ មិថុនា ២០២៥ ) ក្រោមអធិបតីភាព ឯកឧត្តម នួន ផារ័ត្ន សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សខេត្ត ឯកឧត្តម អេង ទូច សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សមូលដ្ឋានក្រុង នៅអគារ គឹម សេង ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥ ។

ឯកឧត្តម នួន ផារ័ត្ន មានប្រសាសន៍ថា គណបក្សប្រជាជនកម្ពុជា ចាប់ពីពេលបដិសន្ធិមកដល់បច្ចុប្បន្ន បានផ្សារភ្ជាប់ជានិច្ចជាមួយប្រជាជន ធ្វើដំណើរលើមាគ៌ា មួយយ៉ាងវែងឆ្លងកាត់ដំណាក់កាលជាច្រើននៃប្រវត្តិសាស្ត្រប្រកបដោយវីរភាព ដើម្បីបុព្វហេតុធំៗរបស់ជាតិ គឺការតស៊ូរំដោះជាតិពីពួកអាណានិគមនិយម ការការពារឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដី ការផ្តួលរំលំរបបប្រល័យពូជសាសន៍សង្គ្រោះជាតិឱ្យរស់ឡើងវិញ ការការពារជាតិ និងស្តារកសាង ប្រទេសឡើងវិញ ការកសាងសន្តិភាព និងការថែរក្សាសន្តិភាព និងអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម។

ឯកឧត្តមបញ្ជាក់ថា បច្ចុប្បន្នព្រះរាជាណាចក្រកម្ពុជា កំពុងឈានទៅមុខយ៉ាងស្វាហាប់ លើមាគ៌ាសន្តិភាព ប្រជាធិប តេយ្យ នីតិរដ្ឋ និងអភិវឌ្ឍន៍ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានចក្ខុវិស័យច្បាស់លាស់ មាន ការប្តេជ្ញាចិត្តមោះមុត និងមានការគាំទ្រយ៉ាងទូលំទូលាយពីប្រជាជន។ ជាក់ស្តែង សន្តិភាព ស្ថិរភាព នយោបាយ និងសន្តិសុខ ត្រូវបានការពារយ៉ាងរឹងមាំ, លទ្ធិប្រជាធិបតេយ្យ សិទ្ធិសេរីភាព និងនីតិរដ្ឋត្រូវ បានពង្រឹង និងលើកកម្ពស់ឥតឈប់ឈរ សេដ្ឋកិច្ចជាតិបន្តលូតលាស់ប្រកបដោយចីរភាព ជីវភាព ប្រជាជនមានស្ថិរភាព កំណែទម្រង់នានាត្រូវបានអនុវត្តដោយឆន្ទៈមុតស្រួច និងប្រសិទ្ធភាព ប្រព័ន្ធគាំពារសង្គមកាន់តែត្រូវបានអភិវឌ្ឍប្រកបដោយគុណភាព ៕

CATEGORIES
Share This