លោកជំទាវ បាន ស្រមុំ ឆ្លើយតបនឹងអភិបាលខេត្តស្រះកែវ ប្រទេសថៃ ជំវិញបញ្ហាស្ពានច្រកទ្វារអន្តរជាតិព្រំ
ប៉ៃលិន ៖ លោកជំទាវ បាន ស្រមុំ អភិបាលខេត្តប៉ៃលិន បានបង្ហោះសារ ឆ្លើយតបនឹងលោក ប៉ារីនយ៉ា ផុទ្ធិសាត អភិបាលខេត្តស្រះកែវ ប្រទសថៃ ជំវិញបញ្ហាស្ពានច្រកទ្វារអន្តរជាតិព្រំ នៃខេត្តប៉ៃលិន ។
ការបង្ហោះសារឆ្លើយតបនេះ ធ្វើឡើងកាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ តាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់លោកជំទាវ ដែលខ្លឹមសារទាំងស្រុងថា “សូមជម្រាបជូនលោក ប៉ារីនយ៉ា ផុទ្ធិសាត អភិបាលខេត្តស្រះកែវថា លោកអត់ដឹងអំពីប្រវត្តិស្ពានព្រំ-បានប៉ាក់កាដទេ ។ ប្រទេសកម្ពុជាមានសមត្ថភាពរួមទាំងធនធានក្នុងការសាងសង់ស្ពាននេះតាំងពី២០ឆ្នាំមុនមកដោយគ្មានជំនួយពីអ្នក។ ទោះបីជាយ៉ាងណាក៏ដោយ ដោយសារប្រទេសថៃបានសន្យា និងស្នើសុំសាងសង់ យើងបានពន្យារពេលការសាងសង់ជាយូរណាស់មកហើយ ដោយសារតែស្ថានការណ៍នយោបាយក្នុងប្រទេសអ្នកប្រែប្រួលឥតឈប់ឈរ។ កម្ពុជាតែងតែយោគយល់ និងគិតពីមិត្តភាព និងភាពជាអ្នកជិតខាង។គម្រោងនេះមិនមែនជាសកម្មភាពនៃជំនួយមនុស្សធម៌ទេ។ អ្នកស្នើសុំធ្វើគម្រោងនេះ យើងមិនបានស្នើសុំជំនួយរបស់អ្នកទេ។ ជាថ្មីម្តងទៀត យើងមានធនធានគ្រប់គ្រាន់ដើម្បីសាងសង់ស្ពាននេះ សូមជូនពរអ្នកជោគជ័យគ្រប់បេសកកម្ម និងទទួលបានស្នាដៃក្នុងជិវិតការងាររបស់អ្នកចុងក្រោយមុននឹងចូលនិវត្តន៍។ ” និងជាភាសាអង់គ្លេស ” Please convey this message to Mr. Parinya Phuthisat, the Governor of Sa Kaeo that he has no clue about the background of Prum-Ban Pak Kard Bridge. Cambodia has the capacity including the capital to build the bridge since 20 years ago without your aids. However, since Thailand promised and requested to build it, we had delayed the construction for a very long time due to the constant change of the political situation in your country. Cambodia has always been understanding and consider about our friendship and neighbourhood. This project is not the act of humanitarian aids. You request to do it. We did not request for your aids. Again, we have enough resources to build it. Wish you success in every mission and achievement in your last work journey before retirement.” ៕


