លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន យកចិត្តទុកដាក់ខ្ពស់ ចំពោះពលរដ្ឋនិងពលករមកពីប្រទេសថៃ

ប៉ៃលិន ៖ ខណៈដែលពលករខ្មែរ បាននិងកំពុងចាកចេញពីប្រទេថៃ ត្រឡប់មកស្រុកវិញ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានយកចិត្តទុកដាក់គិតគូរៀបចំខ្ពស់ ចំពោះសុខទុក្ខរបស់បងប្អូនពលករ ដែលវិលត្រឡប់មកពីប្រទេសថៃ។

ការយកចិត្តទុកដាក់នេះ មិនត្រឹមតែជាការលើកទឹកចិត្តពួកគាត់ប៉ុណ្ណោះទេ ថែមទាំងជាសកម្មភាពជាក់ស្តែងក្នុងការជួយដោះស្រាយបញ្ហាប្រឈមនានា ដែលពលករជួបប្រទះ។

ជាក់ស្តែងជាបន្តបន្ទាន់ពេលពលករខ្មែរត្រឡប់វិញជួបបញ្ហាជាច្រើនមានជំងឺ ស្រ្តីមានផ្ទៃពោះគ្រប់ខែ ជួបបញ្ហាគ្រោះថ្នាក់នានា មានជីវភាពលំបាក សុទ្ធតែបានលោកជំទាវអភិបាលខេត្ត ជូយដោះស្រាយ និងសម្របសម្រួល និងឧបត្ថមមិនអោយពួកគាត់លំបាកឡើយ។ ដូចជាករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង លោកជំទាវ បានបញ្ជាឱ្យអាជ្ញាធរពាក់ព័ន្ធ ចុះជួយអន្តរាគមន៍ភ្លាមៗ ដើម្បីធានាបាននូវការសង្គ្រោះបឋម និងបញ្ជូនជនរងគ្រោះ ទៅកាន់មន្ទីរពេទ្យទាន់ពេលវេលា ។ ក្រៅពីនេះ លោកជំទាវក៏បានគិតគូរដល់ការព្យាបាល និងការចំណាយផ្សេងៗ សម្រាប់ពលករដែលជួបប្រទះជំងឺធ្ងន់ធ្ងរផងដែរ។

ការឧបត្ថម្ភថវិកា និងមធ្យោបាយធ្វើដំណើរ
ក្រៅពីការជួយសង្គ្រោះបន្ទាន់ លោកជំទាវ បាន ស្រីមុំ ក៏បានយកចិត្តទុកដាក់ជួយឧបត្ថម្ភថវិកា ដល់ពលករដែលមានជីវភាពខ្វះខាត ឬជួបប្រទះការលំបាកផ្សេងៗ។ ការឧបត្ថម្ភនេះគឺដើម្បីជួយសម្រាលបន្ទុកជីវភាពប្រចាំថ្ងៃរបស់ពួកគាត់។ អ្វីដែលកាន់តែពិសេសនោះ គឺលោកជំទាវបានផ្តល់សេវា រថយន្តជូនទៅដល់ស្រុកកំណើត ដោយឥតគិតថ្លៃសម្រាប់ពលករដែលវិលត្រឡប់មកពីប្រទេសថៃ ។

ការគិតគូយកចិត្តទុកដាក់ លើពលរដ្ឋក្នុងខេត្ត និងពលករទាំងនេះ បានបង្ហាញពីការទទួលខុសត្រូវខ្ពស់ និងភាពជាអ្នកដឹកនាំដ៏ល្អ របស់លោកជំទាវក្នុងការបម្រើប្រជាជន ៕

CATEGORIES
Share This