ឆ្លងចរន្តអគ្គិសនី ឆេះផ្ទះ០១ខ្នង ស្ទើទាំងស្រុងនៅក្រុងបាត់ដំបង
បាត់ដំបង ៖ ផ្ទះ០១ខ្នង ត្រូវបានអគ្គិភ័យឆាបឆេះបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង ១៥និង៣៥នាទី ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៥ នៅត្រង់ចំណុចក្រុមទី១៣ ភូមិសូភី២ សង្កាត់រតនៈ ក្រុងបាត់ដំបង ។
ករណីអគ្គិភ័យខាងលើនេះដែរ បណ្តាលអោយឆេះផ្ទះ០១ខ្នង ទំហំ ៦ម៉ែត្រ × ៩ម៉ែត្រ សង់អំពីបេតុងក្រោម ឈើលើ ដំបូលប្រក់ស័ង្កសី រួមជាមួយសម្ភារប្រើប្រាស់ផ្សេងៗក្នុងផ្ទះត្រូវបានឆេះខូចខាតទាំងស្រុង ដែលមានម្ចាស់ឈ្មោះ អឿ ហាន ភេទស្រី អាយុ ៦២ឆ្នាំ រស់នៅត្រង់ចំណុចក្រុមទី១៣ ភូមិសូភី២ សង្កាត់រតនៈ ក្រុងបាត់ដំបង។
នៅក្នុងហេតុការណ៍គ្រោះថ្នាក់អគ្គិភ័យនេះ ដែរ សមត្ថកិច្ចបានចេញរថយន្តពន្លត់អគ្គិភ័យចំនួន ០២គ្រឿងចុះជួយអន្តាគមន៍បាញ់ពន្លត់ ដោយប្រើប្រាស់ទឹកអស់ចំនួន០២ឡាន ទើបមិនបង្កអោយឆេះឆ្លងទៅផ្ទះអ្នកដទៃបាន ហើយករណីនេះក៏មិនបង្កអោយរងរបួស ឬបាត់បង់អាយុជីវិតមនុស្សឬសត្វឡើយ ៕





ដោយ ៖ សាលី
CATEGORIES Uncategorized