លោកជំទាវ បាន ស្រីមុំ និងឯកឧត្តម ជា ចាន់ឌិន ប្រគេនទានវស្សា ដល់ព្រះសង្ឃ ៣៤វត្ត ក្នុងខេត្តប៉ៃលិន
ប៉ៃលិន ៖ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ឯកឧត្តម ជា ចាន់ឌិន ប្រធានក្រុមប្រឹក្សាខេត្តប៉ៃលិន អភិបាលរងខេត្ត រួមទាំងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានា បានអញ្ជើញប្រគេនទានវស្សា គ្រឿងឧបភោគបរិភោគ និងបច្ច័យមួយចំនួន ដល់ព្រះសង្ឃ ទាំង៣៤វត្ត ក្នុងខេត្តប៉ៃលិន ។
ពិធីនេះត្រូវបានធ្វើឡើងនៅរសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ ក្នុងវត្តរតនសោភ័ណ្ឌ ហៅវត្តកោងកាង ស្ថិតនៅក្នុងភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ៕








