យុវជន១២នាក់ ត្រូវបានឃាត់ខ្លួន ពាក់ព័ន្ធករណី រំលោភសេពសន្ថវះមានស្ថានទម្ងន់ទោស

បាត់ដំបង ៖ កម្លាំងផ្នែកជំនាញនៃអធិការដ្ឋាននគរបាលស្រុកបាណន់សហការជាមួយកម្លាំងការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្នឹង បានធ្វើការបង្ក្រាបនិងឃាត់ខ្លួនក្រុមយុវជនចំនួន១២នាក់ ខណៈ០៧នាក់ផ្សេងទៀតកំពុងរត់គេចខ្លួន ជាប់ពាក់ព័ន្ធក្នុងករណីរំលោភសេពសន្ថវះមានស្ថានទម្ងន់ទោស ដោយសារមធ្យោបាយប្រេីប្រាស់ ឫទាក់ទងនិងជនល្មេីសប្រព្រឹត្តដោយបុគ្គលច្រេីនរូប។
​    
កិច្ចប្រតិបត្តិការខាងលើនេះ ធ្វើឡើងនៅវេលាម៉ោង ១៣និង៤៥នាទី ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ ក្រោយទទួលបណ្តឹងពីជនរងគ្រោះឈ្មោះ រ.ច.ទ ភេទស្រី អាយុ១៥ឆ្នាំ មានទីលំនៅភូមិពាក់ស្បែកឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង អំពីករណីរំលោភសេពសន្ថវះ ។ ដែលជនសង្ស័យត្រូវបានឃាត់ខ្លួន មាន ៖ ១-ឈ្មោះ ឃឿន​ សុផានីត ហៅណុយភេទប្រុស អអាយុ១៣ឆ្នាំ, ២-ឈ្មោះ វង់​  ចានលថៃ ភេទប្រុស អាយុ១៣ឆ្នាំ, ៣-ឈ្មោះ គី​ ផាន់ណា ភេទប្រុសអាយុ១៤ឆ្នាំ, ៤-ឈ្មោះ នួន​ ផានុន ហៅផិភេទប្រុស អាយ១៦ឆ្នាំ, ៥-ឈ្មោះ ថន​ ឡៃហេង ភេទប្រុស អាយុ១៥ឆ្នាំ, ៦-ឈ្មោះ សាន​ វិច្ឆកា ហៅម៉ៅ ភេទប្រុសអាយុ១៥ឆ្នាំ, ៧-ឈ្មោះ មឿន រាជសម្បត្តិហៅរាជ ភេទប្រុស អាយុ១៧ឆ្នាំ, ៨-ឈ្មោះ ភក្តី ភេទប្រុស អាយុ១៧ឆ្នាំ ទាំង០៨នាក់ជាអ្នកប្រព្រឹត្តផ្ទាល់។ ៩-ឈ្មោះ នួន​ ណមរ៉ា ភេទប្រុសអាយុ១៥ឆ្នាំ, ១០-ឈ្មោះ ហូគន្ធដោ យ៉ាដេត ភេទប្រុស អាយុ១៦ឆ្នាំ, ១១-ឈ្មោះ ឈិត បញ្ញា ហៅសាច់ដុំភេទប្រុស អាយុ១៧ឆ្នាំ, ១២-ឈ្មោះ សុខ​ ម៉ៃឃី ដាវីត ភេទប្រុស អាយុ១៦ឆ្នាំ អ្នកទាំង០៤ ជាអ្នកសមគំនិត ដែលប្រព្រឹត្តឡេីងកាលពីថ្ងៃទី ១៤​ .១៥ .១៦ ខែកក្កដា ឆ្នាំ២០២៥ នៅចំណុចផ្ទះរបស់ឈ្មោះ នីត ស្ថិតនៅភូមិស្នឹងលិច ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង ។

បន្ទាប់ពីឃាត់ខ្លួន​ អ្នកទាំង១២នាក់ តាមការសាកសួរបឋម ពួកគេបានសារភាពប្រាប់ថា ពួកគេនៅមានគ្នាចំនួន៧នាក់ទៀតកំពុងរត់គេចខ្លួន ៕

ដោយ ៖ សាលី

CATEGORIES
Share This