រដ្ឋបាលក្រុងបាត់ដំបង ចេញលិខិតរុះរ៉ើសំណង់០១កន្លែង ដែលសាងសង់ដោយគ្មានច្បាប់អនុញ្ញាត

បាត់ដំបង ៖ នៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥នេះ រដ្ឋបាលក្រុងបាត់ដំបង ដោយមានការចូលរួមពីអាជ្ញាធរសង្កាត់ស្វាយប៉ោ និងមន្ត្រីពាក់ព័ន្ធក្នុងមូលដ្ឋាន បានចុះអនុវត្តលិខិតរុះរ៉ើសំណង់០១កន្លែងដែលកំពុងសាងសង់ដោយគ្មានច្បាប់អនុញ្ញាត ។

យោងតាមអនុក្រឹត្យលេខ ២២៤ អនក្រ បក ចុះថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីលិខិតអនុញ្ញាតសាងសង់ ៖
-សេចក្តីណែនាំលេខ ០០២ ដនស/សណន ចុះថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ស្តីពីការអនុវត្តធ្លាគម្លាតអគារក្នុងដីឡូតិ៍ពីព្រំកាន់កាប់ស្របច្បាប់ និងលិខិតអនុញ្ញាតសាងសង់ស្ថិតក្នុងដែនសមត្ថកិច្ចរបស់រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ។
-លិខិតលេខ ១៧២៨ ខបប ចុះថ្ងៃទី ៣០ ខែ វិច្ឆិកា ឆ្នាំ ២០១៥ របស់សាលាខេត្តបាត់ដំបង ស្តីពីការពង្រឹងការគ្រប់គ្រង ត្រួតពិនិត្យការដ្ឋានសំណង់ ក្នុងភូមិសាស្ត្រ ក្រុង-ស្រុក ខេត្តបាត់ដំបង ដែលស្ថិតនៅក្នុងដែនសមត្ថកិច្ចរបស់រដ្ឋបាលខេត្ត ។
– ស្មារតីអង្គប្រជុំនៅរដ្ឋបាលខេត្តបាត់ដំបង កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ ។
-សេចក្តីជូនដំណឹងលេនៈ០៧១/២៥ សជណ ចុះថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៥ របស់រដ្ឋបាលក្រុងបាត់ដំបង ។
-លិខិតបង្គាប់ការលេខ ០៤៩/២៥ ល.ប.ក ចុះថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៥ របស់រដ្ឋបាលក្រុង បាត់ដំបង ។
-កំណត់ហេតុចុះពិនិត្យទីតាំងសំណង់គ្មានច្បាប់អនុញ្ញាតសាងសង់ ចុះថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៥របស់រដ្ឋបាលក្រុងបាត់ដំបង ។
អភិបាលនៃគណៈអភិបាលក្រុងបាត់ដំបង សូមជូនដំណឹងដល់ម្ចាស់សំណង់ឈ្មោះ ធឿន ហេង ដែលមានទីតាំងសំណង់ស្ថិតនៅ ភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដែលកំពុងសាងសង់សំណង់ផ្ទះគ្មានច្បាប់អនុញ្ញាតជាប់និងរបងដីឈ្មោះ ហេង ទុយ ត្រូវធ្វើការរុះរើសំណង់ដកគម្លាតមួយម៉ែត្រចេញពីរបង ក្នុងរយៈពេល ៧ថ្ងៃ ចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ។

ក្នុងករណីម្ចាស់សំណង់មិនគោរពតាមការណែនាំខាងលើនេះ រដ្ឋបាលក្រុងនឹងចាត់វិធានការ តាមផ្លូវច្បាប់ជាធរមាន ដោយត្រូវរុះរើសំណង និងបញ្ជូនសំណុំរឿងទៅតុលាការ ។

រដ្ឋបាលក្រុងបាត់ដំបងសង្ឃឹមជឿជាក់ថា ម្ចាស់សំណង់ នឹងសហការអនុវត្ត តាមការណែនាំខាងលើឲ្យមានប្រសិទ្ធភាពខ្ពស់ ៕

ដោយ ៖ សាលី

CATEGORIES
Share This