អាវុធហត្ថស្រុកសង្កែ ឃាត់ខ្លួនជនសង្ស័យ០២នាក់ក្នុងករណីជួញដូរសារធាតុញៀន
បាត់ដំបង ៖ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកសង្កែ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។
កិច្ចប្រតិបត្តិការខាងលើនេះ បានធ្វើឡើងនៅវេលាម៉ោង ១៤និង០០នាទី ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥ នៅត្រង់ចំណុចក្រុមទី៤ ភូមិស្វាយជ្រុំ ឃុំអូរដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបង ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ៖ ១. ឈ្មោះ អ៊ុត សីលា ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបរធ្វើសំណង់ មានទីលំនៅភូមិស្វាយជ្រុំ ឃុំអូរដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបង ។ ២. ឈ្មោះ គឹម ឡេង ភេទប្រុស អាយុ ៣០ឆ្នាំ មុខរបរជាងចម្លាក់ មានទីលំនៅភូមិបោះពោធិ៍ ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង ជាមួយនិងវត្ថុតាង, គ្រឿងញៀនប្រភេទម្សៅក្រាមពណ៌សថ្លាម៉ាទឹកកក (ICE) ចំនួន ០២កញ្ចប់ ទម្ងន់ ២,២៦ ក្រាម (ថ្លឹងទាំងសំបក) ,ទូរស័ព្ទដៃ ចំនួន ០១គ្រឿង និងម៉ូតូ ០១គ្រឿង។
ក្រោយពីឃាត់ខ្លួន បច្ចុប្បន្នជនសង្ស័យរួមនឹងវត្ថុតាង ត្រូវបានបញ្ជូនទៅការិយាល័យប្រឆាំងគ្រឿងញៀនអាវុធហត្ថខេត្តបាត់ដំបង ដើម្បីបន្តនីតិវិធី ៕




ដោយ ៖ សាលី