ពលករខ្មែររាប់ពាន់នាក់ បន្តសម្រុកចេញពីប្រទេសថៃ តាមច្រកទ្វារព្រំដែនអន្តរជាតិដូង

បាត់ដំបង ៖ នៅព្រឹកថ្ងៃទី២៧​ ខែកក្កដា ឆ្នាំ២០២៥នេះ ពលករខ្មែររាប់ពាន់នាក់បានបន្តសម្រុកចាកចេញពីប្រទេសថៃ តាមច្រកទ្វារព្រំដែនអន្តរជាតិដូង ស្ថិតក្នុងស្រុកកំរៀង ខេត្តបាត់ដំបង។

ជាមួយដំណើរវិលត្រឡប់របស់បងប្អូនពលករខ្មែរចេញពីប្រទេសថៃ មកកាន់ស្រុកកំណើតនាពេលនេះដែរ អាជ្ញាធរមូលដ្ឋាន​ក៏ដូចជាស្ថាបនពាក់ព័ន្ធ បានរួមសហការគ្នានឹងត្រៀមរួចជាស្រេចក្នុងការទទួលពួកគាត់ ព្រមទាំងសម្របសម្រួល​ សណ្តាប់ធ្នាប់ របៀបរៀបរយ ប្រកបដោយសុវត្ថិភាព និងភាពជឿជាក់ និងបានជួយដឹកជញ្ជូនសម្ភារផ្ទាល់ខ្លួនរបស់ពួកគាត់ពីច្រកទ្វារដល់ទីតាំងរង់ចាំផងដែរ។

ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានបញ្ជាក់ថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានណែនាំអោយអាជ្ញាធរយើងនាំយករថយន្តជាច្រើនគ្រឿងដើម្បីដឹកបញ្ជូនបងប្អូនទៅស្រុកកំណើតវិញ និងបានផ្តល់នូវស្បៀងអាហារ​ គ្រឿងឧបភោគបរិភោគ​ មួយចំនួនសម្រាប់ជូនដល់ពលករទាំងអស់ផងដែល។

ហើយបើតាមការលើកឡើងរបស់នគរបាលអន្តោប្រវេសន៍​ ដែលកំពុងប្រចាំការនៅប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិដូង​ ដែលជាប់នឹងព្រំដែនថៃ​ (ឡែម)​ មានពលករកម្ពុជាប្រហែល​ ១៣ម៉ឺននាក់​ ដែលត្រូវខាងប្រទេសថៃត្រៀមនឹងបញ្ជូនមកកម្ពុជាវិញ ហើយមន្ត្រីយើងក៏បានត្រៀមខ្លួនរួចជាស្រេចក្នុងការសម្របសម្រួលដល់ឯកសារនៃដំណេីរចូលរបស់ពលករកម្ពុជាទាំងអស់​ដោយក្ដីរីករាយ​និងភាពកក់ក្ដៅជូនពួកគាត់ ៕

ដោយ ៖ សាលី

CATEGORIES
Share This