សម្តេចក្រឡាហោម ស ខេង និងលោកជំទាវ អញ្ជើញចូលរួមពិធីបុណ្យទក្ខិណានុប្បទានខួបគម្រប់ ៧ថ្ងៃ ឧទ្ទិសកុសលប្រគេនដួងវិញ្ញាណក្ខន្ធ ព្រះឥន្ទមុនី អ៊ុក មុត

បាត់ដំបង ៖ នាព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥នេះ សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តបាត់ដំបង និងលោកជំទាវ ញ៉ែម សាខន ស ខេង បានអញ្ជើញចូលរួមពិធីបុណ្យទក្ខិណានុប្បទានខួបគម្រប់ ៧ថ្ងៃ ឧទ្ទិសកុសលប្រគេនដួងវិញ្ញាណក្ខន្ធ ព្រះឥន្ទមុនី អ៊ុក មុត ព្រះរាជាគណៈថ្នាក់ចត្វា និងជាព្រះសង្ឃកិច្ចកោសល ព្រះមេគណខេត្តបាត់ដំបង។

ពិធីនេះដែរបានប្រារព្ធធ្វើឡើងនៅបរិវេណវត្តពោធិ៍វាល ស្ថិតក្នុងភូមិរំចេក៥ សង្កាត់រតនៈ ក្រុងបាត់ដំបង ដោយមានការអញ្ជើញចូលរួម ពីឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាថ្នាក់ដឹកនាំខេត្ត ប្រធាន អនុប្រធាន មន្ទីរពាក់ព័ន្ធ មន្ត្រីរាជការ និងបងប្អូនប្រជាពលរដ្ឋចំណុះជើងវត្តជាច្រើននាក់ផងដែរ។

នៅក្នុងពិធីបុណ្យទក្ខិណានុប្បទានខួបគម្រប់ ៧ថ្ងៃ ឧទ្ទិសកុសលប្រគេនដួងវិញ្ញាណក្ខន្ធ ព្រះឥន្ទមុនី អ៊ុក មុត ព្រះរាជាគណៈថ្នាក់ចត្វា និងជាព្រះសង្ឃកិច្ចកោសល ព្រះមេគណខេត្តបាត់ដំបង នាព្រឹកនេះដែរ សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តបាត់ដំបង និងលោកជំទាវ ញ៉ែម សាខន ស ខេង ក៏បានអញ្ជើញរាប់បាត្រនិងប្រគេនគ្រឿងបរិក្ខារ ជូនដល់ព្រះសង្ឃចំនួន ៩៩អង្គផងដែរ ៕

ដោយ ៖ សាលី

CATEGORIES
Share This