ឯកឧត្តម ព្រួញ រិទ្ធថា នាំយកអង្រឹងប្រគល់ជូនរដ្ឋបាលខេត្តបាត់ដំបង ដើម្បីចូលរួមឧបត្ថមទ្រទ្រង់គាំទ្រ កងទ័ពជួរមុខ

បាត់ដំបង ៖ នាព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥នេះ ឯកឧត្តម ព្រួញ រិទ្ធថា ទីប្រឹក្សាឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងជាប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបង និងសហការី បាននាំយកអង្រឹងដែលជាអំណោយរបស់សប្បុរសជនខ្មែរសហរដ្ឋអាមេរិក តាមរយៈលោកស្រី រិទ្ធថា លីហ្សា (ជាកូនស្រី) ប្រគល់ជូន ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង ដើម្បីចូលរួមឧបត្ថមទ្រទ្រង់គាំទ្រដល់កងកម្លាំងប្រដាប់អាវុធ ដែលកំពុងឈរជើងការពារនៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្រ្តខេត្តបាត់ដំបង។

ឯកឧត្តម ព្រួញ រិទ្ធថា បានបញ្ជាក់ថា អំណោយជាសម្ភារ:ប្រើប្រាស់(អង្រឹង) ដែលសប្បុរសជនឧបត្ថមតាមរយៈមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តបាត់ដំបង នាពេលនេះមានចំនួន ៧៤០អង្រឹង (គិតជាថវិកាស្មើនឹង ៥២០០$) ដែលអំណោយជាសម្ភារៈនេះសម្រាប់ជាការចូលរួមឧបត្ថមទ្រទ្រង់គាំទ្រដល់កងកម្លាំងប្រដាប់អាវុធ ដែលកំពុងឈរជើងការពារនៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្រ្តខេត្តបាត់ដំបង។

ក្នុងឪកាសនោះដែរ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសប្បុរសជនដែលបានឧបត្ថម្ភអំណោយតាមរយៈរដ្ឋបាលខេត្ត ដើម្បីចូលរួមឧបត្ថម្ភក្នុងយុទ្ធនាការគាំទ្រ និងលើកទឹកចិត្តដល់កងកម្លាំងជួរមុខរបស់ប្រទេសកម្ពុជាយើង ៕

ដោយ ៖ សាលី

CATEGORIES
Share This