រថយន្តបាឡែន សង្ស័យគាំងប្រព័ន្ធចង្កូត បានប្រទាញធ្លាក់ចូលប្រឡាយទឹកស្អុយ
បាត់ដំបង ៖ រថយន្តបាឡែន០១គ្រឿង សង្ស័យគាំងប្រព័ន្ធចង្កូតបានប្រទាញធ្លាក់ចូលប្រឡាយទឹកស្អុយ បង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង០៩និង៣០នាទី ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ នៅចំណុចភូមិបាឡាត់ ឃុំនរា ស្រុកសង្កែ ខេត្តបាត់ដំបង។
ប្រភពនៅកន្លែងកើតហេតុបានប្រាប់ថា ករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយខ្លួនឯងខាងលើនេះគឺរថយន្តម៉ាក CAMRYបាឡែន ដែលមានផ្លាកលេខ ភ្នំពេញ2B-3877 បើកបរដោយបុរសម្នាក់ទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុខាងលើ ចំណុចផ្លូវកោងបានគាំងចង្កូតប្រទាញធ្លាក់ចូលប្រឡាយទឹកស្អុយ តែសំណាងល្អមិនបង្កអោយមានគ្រោះថ្នាក់ដល់មនុស្សឡើយ។
ក្រោយពេលកើតហេតុ ម្ចាស់រថយន្តបានទាក់ទងខាងរថយន្តស្ទូចមកស្ទូចយករថយន្តឡើងចេញពីប្រឡាយទឹកស្អុយបន្ទាប់ពីកើតហេតភ្លាមៗផងដែរ ៕



ដោយ ៖ សាលី