ឯកឧត្តម ព្រួញ រិទ្ធថា និងលោកជំទាវ ព្រមទាំងសហការី បានអញ្ជើញចូលរួមកាន់បិណ្ឌវេនទី១១ នៅវត្តធម្មិការាម ហៅវត្តដំណាក់ហ្លួង
បាត់ដំបង ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១១រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព.ស២៥៦៩ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥នេះ ឯកឧត្តម ព្រួញ រិទ្ធថា ទីប្រឹក្សាឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តបាត់ដំបង និងលោកជំទាវ ព្រមទាំងសហការី តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ស សុខា បានអញ្ជើញប្រារព្ធពិធីបុណ្យកាន់បិណ្ឌវេនទី១១ នៅវត្តវត្តធម្មិការាមហៅ វត្តដំណាក់ហ្លួង ស្ថិតក្នុងភូមិដំណាក់ហ្លួង សង្កាត់វត្តគរ ក្រុងបាត់ដំបង ដើម្បីឧទ្ទិសកុសលជូនដល់ដួងវិញ្ញាណក្ខន្ធបុពការីជន ជាពិសេសវរកងទ័ពដែលបាន ពលីជីវិតក្នុងបុព្វហេតុការពារបូរណភាពទឹកដី។
នៅក្នុងឱកាសនៃពិធីបុណ្យកាន់បិណ្ឌវេនទី១១ ដែលប្រព្រឹត្តទៅកាលពីរសៀលថ្ងៃទី១៧ រហូតដល់ព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥នេះដែរ ឯកឧត្តម ព្រួញ រិទ្ធថា និងលោកជំទាវ ព្រមទាំងសហការី បានគោរពប្រណិបត្តិយ៉ាងខ្ជាប់ខ្ជួន ទៅតាមគន្លងប្រពៃណីនៃព្រះពុទ្ធសាសនា ដោយបានអញ្ជើញចូលរួមធ្វើបទនមស្ការព្រះរតនត្រ័យ សមាទានសិល និមន្តព្រះសង្ឃចំរើនព្រះបរិត្ត និងសម្តែងធម៌ទេសនា និងបានរាប់បាត្រ វេរភត្តាហាដល់ព្រះសង្ឃ ជាកិច្ចបង្ហើយវេនបិណ្ឌទី១១ ព្រមទាំងបានប្រគេនបច្ច័យដែលជាចំណូលរបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឯកឧត្តម ព្រួញ រិទ្ធថា និងពុទ្ធបរិស័ទសរុបចំនួនជាង ១៧លានរៀលនិងទ័យទានជាច្រើនមុខ ព្រមទាំងប្រាក់ប្រចាំខែ ៤០០ដុល្លារ និងអង្ករ០១តោនដល់ព្រះសង្ឃចៅអធិការវត្តផងដែរ។
សូមបញ្ជាក់ថា ពិធីបុណ្យភ្ជុំបិណ្ឌ ជាបុណ្យប្រពៃណីព្រះពុទ្ធសាសនាដ៏ធំមួយ ដ៏មានសារៈសំខាន់បំផុតរបស់បងប្អូនពុទ្ធសាសនិកខ្មែរយើងគ្រប់រូប ដែលតែងតែប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំមិនដែលខកខានឡើយ ដែលពិធីបុណ្យដ៏ធំមួយនេះ ចាប់ផ្ដើមឡើងពីថ្ងៃ១រោចដល់ថ្ងៃ១៥រោច ខែភទ្របទ ដែលគេហៅថា បុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌនេះ ៕







ដោយ ៖ សាលី