អ្នកព័ត៌មានថៃ និងខ្មែរជាច្រើន ភ្ជង់ថតទៅវិញមកម្ខាងម្នាក់ នៃទីតាំងដែលថៃរាយបន្លាលួសចូលដីកម្ពុជា នៅភូមិជោគជ័យ
បន្ទាយមានជ័យ ៖ នៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ថៃ បាបបញ្ជូនអ្នកសារព័ត៌មានច្រើនរូប មកកាន់ភូមិព្រៃចាន់ ចំណុចកន្លែងថៃបាំងស្បៃខ្មៅបន្ទាប់ពីកន្លែងរាយបន្លាលួស ដែលទាហានថៃបានរាយបន្លាលួស និងព័ទ្ធយកដីផ្ទះពលរដ្ឋខ្មែរកាលពីថ្ងៃទី១៣ សីហា ២០២៥ ។
ជាមួយនឹងការចុះមករបស់អ្នកសារព័ត៌មានថៃ ដោយឡែកសម្រាប់កម្ពុជាវិញ ក៏មានបងប្អូនសារព័ត៌មានជាង២០នាក់ មានខាងក្រុមព័ត៌មានខាងក្រសួងព័ត៌មាន និងឯកជន បានភ្ជង់ថតដាក់វិញផងដែរ។
វាជាសង្គ្រាមព័ត៌មានរវាងព័ត៌មានខ្មែរ និងថៃ បានកើតឡើងនៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ បន្ទាប់ពីការប៉ះទង្គិចរវាងពលរដ្ឋកម្ពុជា និងទាហាន ប៉ូលិសថៃ កាលពីថ្ងៃទី១៧ កញ្ញា ២០២៥ ។
ខាងខាងសារព័ត៌មានកម្ពុជា សូមអ្នកសារព័ត៌មានថៃថា ផ្សាយព័ត៌មានពីអ្វីដែលជាការពិត ដែលបានកើតឡើង ចៀសវាងប្រឌិត ហើយបង្កើតព័ត៌មានក្លែងក្លាយ ៕





