រយៈពេល៣ថ្ងៃ នាពិធីបុណ្យភ្ជុំបិណ្ឌ មានភ្ញៀវទេសចរសរុប ២១៨,៧០៦នាក់ កើនឡើង ១.១៧% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៤

បាត់ដំបង ៖ យោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តបាត់ដំបង បានបង្ហាញថា ភ្ញៀវទេសចរនិងប្រជាពលរដ្ឋដែលទស្សនាកម្សាន្តតាមរមណីយដ្ឋាន គោលដៅទេសចរណ៍ និងវត្តអារាម នាឱកាសបុណ្យភ្ជុំបិណ្ឌរយៈពេល៣ថ្ងៃ ត្រូវនឹងថ្ងៃទី២១ ដល់២៣ ខែកញ្ញា ឆ្នាំ២០២៥ ក្នុងខេត្តបាត់ដំបងមានភ្ញៀវទេសចរសរុបចំនួន ២១៨,៧០៦ នាក់ កើនឡើង ១.១៧% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២៤ មានចំនួន ២១៦,១៤១នាក់ ហើយក្នុងនោះភ្ញៀវទេសចរជាតិមាន ២១៨,១៤១នាក់ កើនឡើង ១.២០% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២៤ មានចំនួន ៨៥,៧៥៨នាក់ និងភ្ញៀវទេសចរអន្តរជាតិមាន ៥៦៥ នាក់ ថយចុះ ៨.៨៧% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២៤ មានចំនួន ៦២០ នាក់។

របាយការណ៍ដដែលបានបញ្ជាក់ថា សម្រាប់ថ្ងៃភ្ជុំបិណ្ឌថ្ងៃទី១ ត្រូវនឹងថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៥ ចំនួនទេសចរសរុប ៣៦,១៨៧ នាក់ ថយចុះ -១៩.៧១% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២៤ មានចំនួន ៤៥,០៧៣ នាក់ ក្នុងនោះភ្ញៀវទេសចរជាតិមាន ៣៥,៩៩៣ នាក់ ថយចុះ -១៩.៦៨% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២៤ មានចំនួន ៤៤,៨១២ នាក់ ,ភ្ញៀវទេសចរអន្តរជាតិមាន ១៩៤ នាក់ ថយចុះ -២៥.៦៧% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២៤ មានចំនួន ២៦១ នាក់។

ភ្ជុំបិណ្ឌថ្ងៃទី២ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៥ ចំនួនទេសចរសរុប ៩១,១៨៥ នាក់ កើនឡើង ៦.០៨% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២៤ មានចំនួន ៨៥,៩៥៩ នាក់ ក្នុងនោះ,ភ្ញៀវទេសចរជាតិមាន ៩០,៩៧៥ នាក់ កើនឡើង ៦.០៨% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២៤ មានចំនួន ៨៥,៧៥៨ នាក់ និងភ្ញៀវទេសចរអន្តរជាតិមាន ២១០ នាក់ កើនឡើង ៤.៤៨% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២៤ មានចំនួន ២០១ នាក់។

ភ្ជុំបិណ្ឌថ្ងៃទី ត្រូវនឹងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៥ ចំនួនទេសចរសរុប ៩១,៣៣៤ នាក់ កើនឡើង ៧.២៧% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២៤ មានចំនួន ៨៥,១៤៧ នាក់ ក្នុងនោះ,ភ្ញៀវទេសចរជាតិ ៩១,១៧៣ នាក់ កើនឡើង ៧.២៧% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២៤ មានចំនួន ៨៥,៩៨៩ នាក់ និងភ្ញៀវទេសចរអន្តរជាតិ ១៦១ នាក់ កើនឡើង ១.៩០% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២៤ មានចំនួន ១៥៨ នាក់ ៕

ដោយ ៖ សាលី

CATEGORIES
Share This