ជីករ៉ែមាសតាមរណ្តៅចាស់ ត្រូវដីបាក់សង្កត់ ស្លាប់យ៉ាងអាណោចអាធ័ម
បាត់ដំបង ៖ បុរសម្នាក់ខណៈកំពុងជីករ៉ែមាស តាមរណ្តៅចាស់ ត្រូវដីបាក់សង្កត់ស្លាប់យ៉ាងអាណោចអាធ័មនៅវេលាម៉ោង១៥និង០០នាទី ថ្ងែទី២៣ ខែកញ្ញា ឆ្នាំ២០២៥ នៅចំណុចក្រុមទី៥ ភូមិថ្នល់បត់ ឃុំសំពៅលូន ស្រុកសំពៅលូន ខេត្តបាត់ដំបង។
សមត្ថកិច្ចបានអោយដឹងថា ជនរងគ្រោះមានឈ្មោះ ដុះ ចេង ភេទប្រុស អាយុ៣៦ឆ្នាំ មានទីលំនៅភូមិថ្នល់បត់ ឃុំសំពៅលូន ស្រុកសំពៅលូន ខេត្តបាត់ដំបង បានស្លាប់បាត់បង់ជីវីតដោយសារជីករ៉ែមាសតាមរណ្តៅចាស់ ហើយត្រូវបានដីបាក់សង្កក់ស្លាប់តែម្តង។
ក្រោយពេលកើតហេតុ ប្រជាពលរដ្ឋនៅក្នុងភូមិបានជួយជីកកកាយដីយកសពជនរងគ្រោះពីក្នុងដីបាននៅវេលាម៉ោង០២និង២៥នាទីទាបភ្លឺ ឈានចូលថ្ងែទី២៤ ខែកញ្ញា ឆ្នាំ២០២៥ រួចបានប្រគល់សពជនរងគ្រោះជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ៕





ដោយ ៖ សាលី


